លោក គួច ចំរើន នាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១៧នាក់នៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាខេត្ត រួមទាំងសមាជិក មន្ត្រីសាខា អនុសាខា .ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទ ក្រហម កម្ពុជានាព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១នេះបានរៀបចំពិធីផ្សព្វផ្សាយស្តីពីការ(លុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយពីម្តាយទៅកូន)ជូនដល់អ្នកផ្ទុកមេរោគអេដស៍និងស្ត្រីមានផ្ទៃពោះនិងនាំយកអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកដែលផ្ទុកមេរោគអេដស៍ចំនួន ១៧នាក់ រស់នៅក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងនោះ មួយគ្រូសារ ទទូលបាន ៖អង្ករ ៣០គីឡូក្រាម,ត្រីខ ១០កំប៉ុង,មី ១កេស,ទឹកត្រី ១យួរ,ទឹកសុទ្ធ ១កេស,ភេជ្ជៈ ១កេស,ប្រេងឆា ១ដប,កន្ទេល១ និងឃីតចំនួន១ ក្នុងនោះមាន(ភួយ១,មុង១,សារុង១,ក្រមា១)ម៉ាស ១ប្រអប់ ព្រមទាំងថវិការ ១០ម៉ឺនរៀល។

លោក សរ កក្កដា អភិបាល នៃគណៈអភិបាល ស្រុកព្រៃនប់ បានឱ្យដឹងថាស្ថិតិប្រជា ពលរដ្ឋ ដែលរស់ នៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដែលមានប្រជាពលរដ្ឋសរុបចំនួន១០៣.១២៦នាក់(ដបម៉ឺនបីពាន់មួយរយម្ភៃប្រាំមួយនាក់) ក្នុងនោះមានប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍មានចំនួន ៤៨៧នាក់ នាក់ )ស្រី២៧៨នាក់។ដោយឡែកស្ថានភាពនៃការរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ស្រុក ព្រៃនប់ បានកើនឡើងយ៉ាងគំហុកចាប់ពីអំឡុងពេលខែមេសាឆ្នាំ២០២១ និងបានថយចុះវិញចាប់ពីចុង ខែសីហា ឆ្នាំ២០២១ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាល សម្ដេចតែង តែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋតាមរយៈការផ្តល់ វ៉ាក់សាំងកូវីដ-១៩ចាក់ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ចាប់ពីដូសទី១ ដូសទី២ និងដូសទី៣ ហើយនៅពេលបច្ចុប្បន្ននេះកំពុងតែចាប់ជូនកុមារដែលមានអាយុចាប់ពី  ៦ឆ្នាំដល់ ១២ឆ្នាំ ដែលមានចំនួន ៣ទីតាំង។

លោកជំទាវ មុំ ចន្ទី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិក៏បាន ធ្វើបទបង្ហាញដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ដោយបានចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពីការ(លុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន)ហើយបងប្អូនស្ត្រីនិងអ្នកផ្ទុកមេរោគអេដស៍ទាំងអស់  ត្រូវបង្ហាញពីការយល់ដឹងរបស់ខ្លួនកាន់តែច្រើនពីសារៈប្រយោជន៍ នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀតទាត់ និង សារៈសំខាន់នៃការធ្វើតេស្តឈាមមុនពេលសម្រាល ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយ ទៅកូនដើម្បីចូលរួមជាចរន្តជាតិមួយឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជានៅក្នុងឆ្នាំ២០២៥។បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមស្ដាប់ការបង្ហាញរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ  ដែលបានដាស់ តឿនពីសារអប់រំសុខភាពពីវិធីការពារខ្លួនត្រូវអនុវត្តឱ្យបាន។

នាឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វេទិកាភាពជាអ្នកដឹក នាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍  និងការអភិវឌ្ឍនៅកម្ពុជា  និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ  នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារជូនចំពោះ បងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ដោយលោកសង្ឃឹមថាបន្ទាប់ពីវេទិកានេះបងប្អូនបន្តជួយ ផ្សព្វផ្សាយ ចំណេះដឹងដល់ក្រុម គ្រួសារ  មិត្តភក្តិ  បងប្អូនបន្ថែមទៀត ជាពិសេសមន្ត្រីពាក់ព័ន្ធ  និងបណ្តាញផ្សព្វផ្សាយនានា  សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជនដើម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគ កូវីដ-១៩ និងលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន  ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅ ឆ្នាំ២០២៥ខាងមុខនេះ៕ដោយនាគសមុទ្រ