រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន

0

ខេត្តព្រះសីហនុ៖ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។ដោយឡែក បុណ្យកឋិនទានសំរាប់ឆ្នាំនេះ នឹងត្រូវប្រ ព្រឹត្តទៅចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិកត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា ជូនបុត្រធីតា បងប្អូន  សិស្ស និស្សិត មន្ត្រីរាជការ និងប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណគោរពតប ស្នងសងគុណ មាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿនិងបានរួមចំណែកថែរក្សា នូវប្រពៃណ៏ទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់ វង្ស និងការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណ៌ព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលក្រសួងសុខា ភិបាលតាមភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិវេការចាំបាច់នានាសំដៅកាត់ផ្តាច់និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីណែនាំ របស់រដ្ឋ បាលខេត្តព្រះសីហនុចុះថ្ងៃទី២០ខែ កញ្ញា ឆ្នាំ២០២១៖ដោយសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នឹងចាត់តាំងអនុវត្តតាមស្មារតីនៃសេចក្តីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ និងសម្រេចបានលទ្ធ ផល ល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង៕ដោយនាគសមុទ្រ