លោក ទៀ សីហា អភិបាលខេត្តសៀមរាបនិងលោកវរនាវីទោ ជើង ឆាយ នាយកសាលាទ័ពជើងទឹកថ្លែងអំណរអរគុណ លោកឧកញ៉ា ទៀ វិចិត្រ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី នាថ្ងៃទី២១ ខែ កញ្ញាឆ្នាំ ២០២១បាននាំយកកុំព្យូទ័រ Desktop ចំនួន០៥គ្រឿង ឧបត្ថម្ភដល់សាលាទ័ពជើងទឹកសម្រាប់ប្រើប្រាស់ជួយសម្រួលដល់ការបំពេញភារកិច្ចរបស់យោធិន។

លោកវរនាវីទោ ជើង ឆាយ នាយកសាលាទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ បុគ្គលិក នាយផ្នែក នាយរងផ្នែក និងពលនាវិកសាលាទ័ពជើងទឹកទាំងអស់ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលលោកទាំងពីរតែងតែមានទឹកចិត្តសប្បុរស គិតគូរយកចិត្តទុកដាក់ និងតែងតែបានជួយឧបត្ថម្ភ ដល់សាលាទ័ពជើងទឹក រហូតមកដល់ពេលនេះ។

ដោយឡែកសំរាប់លោក ទៀ សីហា អភិបាលខេត្តសៀមរាបវិញ​នាយប់ ថ្ងៃទី២១កញ្ញា ឆ្នាំ ២០២១នេះ ក៏បានផ្ញើរសារផងដែរថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ខណៈ លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបាន ឧបត្ថម្ភថវិកា ៣០,០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប ក្នុង គ្រាដែលជួបកាលំបាក សម្រាប់រៀបចំគ្រែជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប។ ជាមួយគ្នានេះលោក ទៀ សីហា អភិបាលខេត្តសៀមរាបក៏បានជួនពរផងដែរទៅដល់ ក្រុមគ្រូសារលោក ឧកញ្ញ៉ា និង លោកជំនាវ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ដោយនាគសមុទ្រ