អុញនោះៈ ផ្លូវចូលប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទពិភពលោក ដូចផ្លូវសម័យឆ្នាំ១៩៧៩

0

ខេត្តកំពង់ធំ ផ្លូវចូលប្រាសាទសំបូរព្រៃគុគ ត្រូវបានប្រជាពលរដ្ឋជាច្រើន មានការត្អូញត្អែរពីផលលំបាក់ក្នុងការធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវដែលមានប្រវែងប្រមាណ៣គ.កមនេះ ក្នុងរដូវវស្សាផ្លូវមួយខ្សែនេះ បានក្លាយជាត្រពាំងបឹងបួរ ពេលធ្វើដំណើរឆ្លងកាត់ប្រឈមនិងគ្រោះថ្នាក់ ចំណែកអ្នកជិះម៉ូតូដួលប្រឡាក់សំលៀកបំពាក់ និងបានរិះគន់ទៅលើអាជ្ញាធរសំបូរព្រៃគុគថា មិនស័ក្កសមជាផ្លូវចូលរមណីយដ្ឋានសំបូរព្រៃគុគ ដែលជាទ្រព្យសម្បត្តិបេតិកភ័ណ្ទពិភពលោកនោះឡើយ និងសុំឲ្យអាជ្ញាធរសំបូរព្រៃគុគ ចេះទទួលខុសត្រូវខ្លះផង។ 

៖ លោកទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរៈ ចំពោះផ្លូវចូលប្របាទសំបូរព្រៃគុគ អាជ្ញាធរស្រុកពុំមានសិទ្ធិក្នុងការកែលំអរ ឬក៏ជួសជុលឲ្យប្រសើរឡើងបានទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរសំបូរព្រៃគុគ សូម្បីតែយកគ្រឿងចក្រមកគៀរ ឬចង់កាប់បង្ហូរទឹកចេញពីថ្នល់ក៏មិនទទួលបានការអនុញ្ញាតិផង ។ 

តំបន់ប្រសាទសំបូរព្រៃគុគ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ទពិភពលោក កាលថ្ងៃទី៨ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងKrakow  ប្រទេសប៉ូឡូញ ដែលមិនមែនជារឿងចៃដន្យនោះទេ ថែមទាំងទទួលស្គាល់ពីអង្កការយូណេស្កូរ តែក្នុងរយះពេលមកដល់បច្ចប្បន្ន ផ្លូវក្នុងតំបន់ប្រាសាទសំបូរព្រៃគុគ បែរជារលាយខូចខាតទាំងស្រុង ដោយពុំមានការថែទាំ និងយកចិត្តទុកដាក់របស់អាជ្ញាធរសំបូរព្រៃគុគឡើយ ។

ទាក់ទិននិង ផ្លូវក្នុងតំបន់ប្រាសាទសំបូរព្រៃគុគ មហាជនបានសំណូមពរឲ្យ លោកជំទាវរដ្ឋមន្រ្តីក្រសួង​វប្បធម៌​ វិចិត្រសិល្បះ ឯកឧត្តមទទួលបន្ទុកអាជ្ញាធរសំបូរព្រៃគុគ និងស្ថាប័នពាក់ព័ន្ឋ មេត្តាជួយកែលំអរ និងសម្រួលផ្លូវឲ្យផ្លូវ ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ឲ្យល្អប្រសើរផង ដើម្បីកុំឲ្យខ្មាសគេ និងខូចកេរ្ត៍ឈ្មោះប្រាសាទ សម្បត្តិបេតិកភណ្ទពិភពលោក ក៏ដូចជាកេរ្ត៍ឈ្មោះខេត្តកំពង់ធំផងដែរ។

ដោយ ប៊ុន រដ្ឋា