ខេត្តព្រះសីហនុ៖ លោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ និងលោកគង់ សោភា អភិបាលរងក្រុង ព្រះសីហនុ រួមនិងមន្ត្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១នេះបានចុះធ្វើការណែ នាំជាលើកទី២ ទៅដល់ពលរដ្ឋ និង ម្ចាស់សំណង់ ដែលសង់រំលោភលើអូរ និងដីចំណីអូរស្ថិតក្នុងភូមិ ៥សង្កាត់ លេខ ០៤ ក្រុង ព្រះសីហនុ (តំបន់អូរពី) ឲ្យរុះរើរចេញជាកំហឹតដោយខ្លូនឯង។
លោក ឈិត រតនៈ បានបន្តទៀតថានេះជាការ ចុះណែនាំលើកចុងក្រោយហើយ ដូចនេះសូមបងប្អូន ដែលពាក់ព័ន្ធចំនួន៣១គ្រួសារស្មើរនិង៣២ខ្នងផ្ទះដែល សង់រំលោភលើអូរប្រឡាយ និងដីចំណីរផ្លូវតំបន់ខាងលើ មេត្តាចូលរូមសហការជាមួយក្រុមការងារស្តារប្រឡាយអូរផង។ក្នុងករណីមិនអនុវត្តតាម រដ្ឋបាលខេត្តនិងចាត់ វិធាន ការក្តៅឈួសឆាយដោយមិនទទូលខុសត្រូវ រាល់ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ ពីព្រោះថាកន្លងមកមន្រ្តីជំនាញពាក់ព័ន្ធបានចុះមកពិនិត្យនិងបានធ្វើការ វាស់វែង កំណត់និយាមកាដីចំណីផ្លូវ និងដីអូរ តាមប្លង់ប្រព័ន្ធរូចរាល់អស់ហើយ ពោលគឺការស្តារប្រឡាយអូរនេះមិនបង្ករផលប៉ះពាល់ ដីបងប្អូនដែល មានប្លង់កម្មសិទ្ធិឡើយ។
ដោយឡែកសំរាប់ប្រជាពលរដ្ឋចំនួន០៩គ្រូសារ ក្នុងចំណោម៣២គ្រូសារដែលរងផលប៉ះពាល់ត្រូវវាយកម្ទេចចោលលំនៅដ្ឋានទាំងស្រុងបានអំពាវនាវស្នើ សុំការយោគយល់អំពីរដ្ឋបាលក្រុងនឹងខេត្តមេត្តាបន្ឋូបន្ថយ លើស្ថានភាពជាក់ស្តែងដល់ពួកគាត់ផងពីព្រោះថាកន្លងមកដីលំនៅដ្ឋានរបស់ពូកគាត់ត្រូវបានមន្រ្តីជំនាញពាក់ព័ន្ធចុះមកធ្វើការកំណត់ឲ្យរុះរើចំនួន០២រូចមកហើយដោយបញ្ជាក់ថាមិនបានប៉ះពាល់លំនៅដ្ឋានពួកគាត់ទាំងស្រុងនោះទេគឺ(នៅសល់ដីខ្លះសម្រាប់សាងសង់លំនៅដ្ឋានរស់ដែរ)ហើយការបាញ់ថ្នាំកំណត់ចំណុចដែលត្រូវរុះរើទាំង២លើកនោះក៏ចំកន្លែងតែមួយផងដែរ)។ប៉ុន្តែរសំរាប់ការចុះកំណត់របស់មន្រ្តីជំនាញនាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះបែរជាប្រកាស់ថាលំនៅដ្ឋានរបស់គាត់តម្រូវឱ្យធ្វើការរុះរើចោលទាំងស្រុងទៅវិញ។ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋចំនួន០៩គ្រូសារពួកគាត់បានដាក់ការស្នើសុំទៅដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុសូមឱ្យធ្វើការស្តារពង្រីកអូរទៅតាមអ្វីដែលមន្ត្រីជំនាញធ្លាប់ចុះមកបាញ់ថ្នាំកំណត់ចំនួន០២លើកបាន ដើម្បីឱ្យពួកគាត់ លស់ដីបានរស់ប្រកបអាជីវកម្មចិញ្ចឹមជីវិតរស់នៅបន្តទៀត។តែបើសិនជារដ្ឋបាលខេត្តនៅតែបន្តអនុវត្តទៅតាមការចុះកំណត់ថ្មីនោះ ពួកគាត់ពិតជាពិបាកវេទនាហើយព្រោះគ្មានដីឯណាសំរាប់ រស់ក្រៅពីដី កន្លែងនេះឡើយ ៕ដោយនាគសមុទ្រ