អេកូទេសចរណ៍សហគមន៍ ព្រែកតាសុក ក្រុងកោះរ៉ុង នឹងបើកដំណើរការ នៅអំឡុងខែ វិច្ឆិកាឆ្នាំ ២០២១ ខាងមុខនេះហើយ

0

ខេត្តព្រះសីហនុ ៖ក្រុងកោះរ៉ុង គឺជាដែនដីកោះដែលមានសក្តានុពលអេកូទេសចរណ៍ធម្មជាតិ ដូចជាឆ្នេរសល្អ ស្អាត ទឹកសមុទ្រខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងធនធានធម្មជាតិបាតសមុទ្រដូចជាផ្កាថ្មជាដើមធ្វើឲ្យមានការ ចាប់អា រម្មណ៍យ៉ាងខ្លាំងពីសំណាក់ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅលេងកំសាន្តគ្រប់រដូវកាល។ ក្រៅពីធនធានធម្មជាតិទាំងអស់នេះបច្ចុប្បន្នដោយមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ ក្រុងកោះរ៉ុងបាននឹងកំពុងបង្កើត រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបង្កើនការទាក់ ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងនោះរួមមានការបង្កើតសហគម៍អេកូទេសចរណ៍ព្រែកតាសុកដែលបាននឹងកំពុងដំណើរការរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិស្ថិតនៅក្នុងភូមិដើមថ្កូវនិងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលមាន ផ្ទៃដីប្រមាណ ២១ហិចតា ។ លោក ស្រេង សុខ ប្រធានសហគមន៍អេកូទេសចរណ៍ព្រែកតាសុខក្រុងកោះរ៉ុងបានឲ្យដឹងថាការ បង្កើត សហគមន៍នេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យចេះស្រឡាញ់ ការពារ បរិស្ថានថែរក្សា និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍  រៀបចំសក្តានុពលនៃសហគមន៍ អោយក្លាយ ជាប្រយោជន៍សម្រាប់ប្រជាសហគមន៍ និងសម្រាប់មូលដ្ឋាន រៀបចំសហគមន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិបរិស្ថានប្រកបដោយការទាក់ទាញអភិរក្សនិងស្តារឡើងវិញនូវធនធានព្រៃលិចទឹក ជាពិសេសព្រៃកោងកាងដែលជាជម្រកជីវៈចម្រុះរបស់មច្ឆជាតិ។ហើយសហគមន៍និងបើក ដំណើរ ការនៅក្នុង អំឡុងខែវិច្ចិកាឆ្នាំ២០២១ខាងមុខនេះ។ថ្ងៃខាងមុខសហគមន៍អេកូទេសចរណ៍ព្រែកតាសុកផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់មូលដ្ឋានក្រុងកោះរ៉ុងជាពិសេសបង្កើតមុខរបរ លើកស្ទួយកំរិតជីវភាព របស់ប្រជាពលរដ្ឋ ថែរក្សា និងអភិរក្សធនធានធម្មជាតិ  បរិស្ថានសម្រាប់ជាគោលដៅទេសចរណ៍។ គួរបញ្ជាក់ផងដែរថាក្រុងកោះរ៉ុងគឺជាក្រុង ដែលទើបនឹងបង្កើតថ្មីលើដែនកោះនៃខេត្តព្រះសីហនុ ហើយ ប្រជាពលរដ្ឋភ្ញៀវទេសចរធ្វើដំណើរទៅលេងក្រុងកោះរ៉ុង ដោយមធ្យោបាយទូក និង អូប័រ ល្បឿនលឿនដែល មានរយៈពេលចាប់ពី៣៥នាទីទៅ៤៥នាទី ទៅតាមស្ថានភាពជាក់ស្តែងនៃ អាកាសធាតុ៕ដោយនាគាមុទ្រ