សាខាកាកបាទក្រហមខេត្ត ចុះផ្សព្វផ្សាយស្ដីពីវិធានការការការពារជំងឺកូវីដ-១៩តាមវត្តអារាម

0

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌបានចុះអប់រំផ្សព្វផ្សាយ រួមទាំងចងបដា ចែកម៉ាស់ និងខិតប័ណ្ណជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នៅតាមវត្តអារាមទូទាំង ខេត្តព្រះ សីហនុក្នុងគោលបំណងបញ្ជ្រាប់ការយល់ដឹងបន្ថែមពាក់ព័ន្ធជំងឺឆ្លងកូវិដ ១៩។

ក្រុមមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការ ផ្សព្វផ្សាយអំពីវិធីកាត់ បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ មានអនាម័យជាប្រចាំ ដោយលាងសំអាត ដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឬអាកុលជែលហើយត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ចនិងអនុវត្តតាមការណែ នាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន(៣ការពារ )(៣កុំ) ។

ជាមួយគ្នានោះផងដែរមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទទាំងអស់នៅវិធានការ(២ចូលរួម)គឺចូលរួមស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩៕ដោយនាគសមុទ្រ