ខេត្តព្រះសីហនុ ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងទៀតថាកាល ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង១០នាទីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួល ព័ត៌មានតាមទូរស័ព្ទពីឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកសណ្ឋាគារ កាស៊ីណូ ស៊ីននាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ប្រាប់ថាមានករណីគាស់ទ្វារចូលក្នុងសណ្ឋាគារ ធ្វើ សកម្មភាពលួចយកសម្ភារចេញពីក្នុងទីតាំង។
ក្រោយទទូលបានព័ត៏មាន ខាងលើនេះ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកមិ្រតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បើកស៊ិបអង្កេត ស្រាវជា្រវភ្លាមៗនិងកំណត់មុខសញ្ញាឈានដល់ការ ចាប់ខ្លូនជនសង្ស័យចំនួន០៣នាក់តែម្តងនិងដកហូតបានវត្តុតាងរួមមាន ម៉ូតូ០១គ្រឿង (មធ្យោបាយធ្វើសក ម្មភាព)និងឧបករណ៍សម្រាប់ធ្វើសកម្មភាពគាស់លួចសម្ភារជាច្រើនទៀតរួមទាំងសម្ភាររបស់របរប្រើប្រាស់និងគ្រឿងបរិក្ខារជាច្រើនផងដែរ ។ ជនសង្ស័យដែលឃាត់ខ្លួនខាងលើរូមមាន ៖១-ឈ្មោះ ឃុន ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ សា្នក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អ្នកទទួលផល)។២-ឈ្មោះ ឈាង ចន្ថា ហៅអាប្រុស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បណ្ដោះអាសន្នភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ(សហចារី)។៣-ឈ្មោះ ពេជ្រ ចាន់ថេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅបណ្ដោះអាសន្នក្រុម៣ ភូមិ៣ សង្កាត់ លេខ ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ(សហចារី)។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ នាំមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌ កមិ្រតធ្ងន់ បន្ដសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយនាគសមុទ្រ