សប្បុរសជននៅតែបន្តឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុរូមចំណែកប្រយុទ្ធនិងជំងឺកូវីដ១៩

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២១នេះទទួលបានអំណោយពីសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាប្រគល់ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងឱកាសខួបលើកទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ«ទាំងអស់គ្នាចូលរួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធ និងជំងឺកូវីដ-១៩ ព្រមទាំងកសាងភាពធន់របស់សង្គមជាតិ» ។

ក្នុងនោះទី១ .លោកឧត្តមសេនីយ៍ត្រី អ៊ុ សំអុល ស្នងការរងនគរបាល ខេត្តព្រះសីហនុ ដែលបានបរិច្ចាគ ថវិកាចំនួន ៥.០០០ដុល្លារអាមេរិក(ប្រាំពាន់ដុល្លារអាមេរិក)។ទី២.អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកោះរ៉ុង ដែលបានបរិច្ចាគថវិកាចំនួន ១៣.២៩០.០០០ រៀល និង ៤.២០០ ដុល្លារអាមេរិក(ដប់បីលាន ពីររយកៅសិបពាន់ រៀល និង បួនពាន់ពីររយដុល្លារអាមេរិក)។ទី៣.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ ដែលបានបរិច្ចាគ ថវិកាចំនួន ២០.០០០.០០០រៀល(ម្ភៃលានរៀល)។ទី៤.ក្រុមហ៊ុន CAMBODIAN ENERGY LIMITED បានឧបត្ថម្ភ អង្ករ ៧០០០គីឡូក្រាម និងមីម៉ាម៉ាចំនួន ៦០កេសតូច។

នាឱកាសនោះលោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ដោយបញ្ជាក់ថាសកម្មភាពទាំងអស់នេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះជួបការលំបាកនិងជួបគ្រោះមហន្តរាយផ្សេងៗរួមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ក៏ដូជាប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងគ្រប់ គ្រងជំងឺកូវីដ-១៩ ដែលកំពុង រីករាលដាលនៅក្នុងខេត្តព្រះសីហនុ។ជាមួយគ្នានោះលោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌នានា ជួបនូវពរជ័យ បវរសួស្តីមហា ប្រសើរ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយនាគសមុទ្រ