ព្រះសីហនុ៖ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជីដែលបានចូលបច្ច័យប្រាក់ដុល្លាចំនួន៥០០ដុល្លានិង ប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណជាងមួយរយអង្គ ក្នុងរដូវ បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ។ បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេងគឹមជីបានប្រគេនព្រះសង្ឃវត្តឥន្ទញ្ញាណតាម រយៈ ឧបាសិកា ទន យឿន នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ បានស្វាធ្យាយជូនពរជយ័លោកឧកញ៉ានិងលោកជំទាវព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ។
បច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា ៕ដោយនាគសមុទ្រ