ខេត្តព្រះសីហនុ៖ សមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក លោក ម៉ាក់ ស៊ីថាត ប្រធានសមាគមនា ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២១នេះបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនដល់លោកយាយឈ្មោះ កេត ចិន អាយុ៧១ឆ្នាំ មានជំងឺប្រចាំកាយ និងទីទាល់ក្រ រស់នៅក្រុម៦ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ។
អំណោយរូមមាន ៖-អង្ករ ១បាវ ស្មើនឹង៥០គីឡូ-ទឹកសុទ្ធ ១កេស-មី ១កេស-ត្រីខ ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-ទឹកត្រី ១យួរ-ស្ករស ១គីឡូ-ប្រេងឆា ១ដប-កាហ្វេ ១កញ្ចប់ធំ-ទឹកដោះគោឆៅ ១យួរ-ប៊ីចេង ១គីឡូ -ម៉ាស់ ១ប្រអប់និងឃិតចំនួន១កញ្ចប់ក្នុងនោះមាន(កន្ទេល១,ខ្នោយ១,ភួយ១,មុង១)រួមទាំងថវិកាចំនួន១៤០.០០០រៀល(ដប់បួនម៉ឺនរៀល)ផងដែរ។
លោក ម៉ាក់ ស៊ីថាត ប្រធានសមាគមអ្នកគាំទ្រសន្តិភាព(ស.អ.ស.២១៩)សាខាខេត្តព្រះសីហនុ បានពាំ នាំនូវ ប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីអាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម វ៉ាន់ កាម៉ុល និង ឯកឧត្តម មឿន ប៊ុនហេង ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខ ពីបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ៕ ដោយនាគសមុទ្រ