នាយឧត្តមសេនីយ៍ ឈិន ច័ន្ទ ពណ៌ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាសមា ជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម តឹក រ៉េតសំរេច អនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុនាព្រឹក ថ្ងៃទី ២៦កញ្ញាឆ្នាំ២០២១នេះបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ក្រុងកោះរ៉ុង ដើម្បីទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងវិបត្តិកូវីដ-១៩ ដែលកំពុងរាតល្បាតជាសកល។

អំណោយរូមាន ៖អង្ករ ៥តោន.ទឹកបរិសុទ្ធចំនួន ១០០កេះ.ទឹកត្រី/ទឹកស៊ីអ៊ីវ ២០០យួរ.ត្រីខ ៥កេះ. ម៉ាស ចំនួន ២កេះស្មើនឹង ៥.០០០ម៉ាស់.អាកុល ៥កានស្មើនឹង ១៥០លិត្រ,ដបដាក់អាកុលចំណុះ ២០០ មីលីលីត្រ ចំនួន ២០០ និងថវិកាចំនួន ៩.០០០.០០០រៀល(ប្រាំបួនលានរៀល) ដោយក្នុងនោះ ថវិកាពីឯកឧត្តម នាយឧត្តម សេនីយ៍ ឈិន ច័ន្ទពណ៌ ចំនួន៤.០០០.០០០រៀល(បួនលានរៀល) និងឯកឧត្តម តឹក រ៉េតសំរេច ចំនួន៥.០០០. ០០០រៀល (ប្រាំលានរៀល)ផងដែរ។

លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាល ក្រុងកោះរ៉ុង បានមានប្រសាសន៍ថា សកម្មភាពរបស់ ឯកឧត្តមបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយ រដ្ឋបាលក្រុងកោះរ៉ុង និងការ យកចិត្តទុកដាក់ខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើក្រុងកោះរ៉ុងទាំងអស់ ។អំណោយនេះនិងឧបត្ថម្ភបន្ត ទៅដល់ប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗរួមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធ ព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)រូមនិងប្រជាពលរដ្ឋងាយរងគ្រោះ។

ជាមួយគ្នានេះលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាល ក្រុងកោះរ៉ុង បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និងឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុ រួមជាមួយលោកឧកញ៉ា សូមជួបនូវពរជ័យ បវរសួស្តីមហាប្រសើរ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយនាគសមុទ្រ