ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ ក្រោយទទូលបានព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាននៅសង្កាត់កោះរ៉ុងសន្លឹម ថាមានកុមារាម្នាក់ក្តៅខ្លួនខ្លាំងត្រូវការសង្គ្រោះបន្ទាន់លោកក៏បានបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC ចេញទៅទទួលយកកុមារារងគ្រោះនោះ បញ្ជូនមកមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បី ជួយសង្គ្រោះភ្លាមៗផងដែរ ។
កុមាររងគ្រោះ មានឈ្មោះ សន រតនៈបុត្រ ភេទប្រុស អាយុ៣ឆ្នាំ មានឳពុកឈ្មោះ ថៃ ស៊ន និងម្តាយ ឈ្មោះ ហ៊ន ស្រីរត្ន័ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បច្ចុប្បន្នក្មេងប្រុសរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព ហើយ និងកំពង់ត្រូវបាន ក្រុមគ្រូពេទ្យ ជួបសង្រ្គោះយ៉ាងយកចិត្តទុកដាក់។រហូតមកដល់ពេលនេះស្ថានភាព ក្មេងរង គ្រោះបានធូស្រាលច្រើនហើយ ។
គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែលដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ សរុបសេចក្តីមកប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល បន្ថែមទៀត៕ដោយនាគសមុទ្រ