រដ្ឋបាលខេត្តព្រះសីហនុសេចក្តីជូនដំណឺងស្តីពីការចាត់វិធានការរដ្ឋបាលនិងច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ

0

ខេត្តព្រះសីហនុ៖(សជណ) លេខ.៩០៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២១ស្តីពីការចាត់ វិធានការរដ្ឋបាលនិងច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ មានចំនួន៥ចំណុចសំខាន់ៗ ។ក្នុងករណីរកឃើញបើយោងតាមអនុសញ្ញាលេខ២៩នៃអង្គការការងារអន្តរជាតិនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាសកម្មភាពដូចបានរៀបរាប់ខាងលើគឺជាអំពើឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោសនិងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរព្រោះជាអំពើប៉ះពាល់ដល់មនុស្សជាតិ។ជាងនេះទៀតរដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាលនិងច្បាប់ចំពោះម្ចាស់អគារសណ្ឋាគារនិងកាស៊ីណូដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោលឬដោយផ្ទាល់ក្ដីទៅលើការបង្ខាំងការបង្ខំឱ្យមនុស្សធ្វើការការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការដែលមានការចាត់តាំងជាដើម។ល។ក្នុងករណីរកឃើញម្ចាស់អគារសណ្ឋាគារនិងកាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើរដ្ឋបាលខេត្តព្រះសីហនុនឹងចាត់វិធានការផ្លាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមានព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ។សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឺងរបស់រដ្ឋបាលខេត្តលេខ ៩០៧ចុះថ្ងៃទី២៧ខែ កញ្ញាឆ្នាំ ២០២១៖