ក្រុងប៉ោយប៉ែត៖
ប៉ូលិសសណ្តាប់ធ្នាប់ក្រុងនាំគ្នា បើកយុតនាកាចុះចាប់រថយន្ត តាក់ស៊ី និងរថយន្តសាំយុង ដែលចតដឹកម៉យរញេរញៃពេញលើផ្លូវជាតិលេខ៥ ស្ទើតែរាល់ថ្ងៃ ឯអស់លោកចៅហ្វាយក្រុងហាក់ដូចជា គ្មានទើសភ្នែកទាល់តែសោះ រហូតគ្មានចំណាប់កាតែម្តង ធ្វើអោយក្រុមប៉ូលិសនាំគ្នាបោះ
សម្អាតសណ្តាប់ធ្នាប់អោយមានរបៀបរៀបរយឡើងវិញយ៉ាងដូចឆ្នេះ។
សូមបញ្ជាក់ដែលថា ក្នុងករណីដែលប៉ូលិសចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ តាមបណ្តោយផ្លូវជាតិលេខ៥ ពីប៉ោយប៉ែត ទៅខេត្តបន្ទាយមានជ័យនោះ គឺកើតមានរយះពេល២ថ្ងៃហើយ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤នេះ លើចំណុចផ្លូវជាតិខាងលើនោះ តែម្តងខណះដែល មានក្រុមរថយន្តតាក់ស៊ី និងក្រុមរថយន្តសាំយុង នាំគ្នាចាប់ម៉យបែបអាណាធិបតេយ្យ លើផ្លូវជាតិទាំងយប់ទាំងថ្ងៃ បង្កកាប៉ះពាល់ដល់វិស័យទេសចរណ៏តែម្តង។គួរំលឹកដែលថា នៅលើផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលច្រកទ្វារអន្តរជាតិ ទៅទិសខាងកើតក្នុងចម្ងាយ៥០០ម
ប៉ុណ្ណោះ មកដល់សណ្ឋាគារនាគមាស់ថ្មី គឺគេសង្គេតឃើញ មានភាពរញេរញៃពេញទំហឹងទៅហើយ រឿងរថយន្តខាងលើនាំគ្នាទៅចតចាប់ម៉យ បង្កកាប៉ះពាល់លើវិស័យទេសចរណ៏ជាង៧ខែមកហើយ ទើបគេឃើញសមត្ថកិច្ចចុះបង្គ្រាបតែម្តងទៅ ។
លោកសៅ សារឿន ប្រធានផ្នែកសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកអធិកាក្រុងខាងលើ បានបញ្ជាអោយកំលាំងចុះបោះសម្អាតលើដងផ្លូវសាធារណះ ដើម្បីរៀបរៀបចរយសណ្តាប់ធ្នាប់ឡើងវិញ លោកសៅ សារឿនបន្តទៀតថា មកដល់ពេលនេះយើងចាប់រថយន្ត
តូរីស ចំនួន២គ្រឿងរថយន្តកាមរីចំនួន៥គ្រឿង យកម្ចាស់មកអប់រំ និងធ្វើកិច្ចសន្យាអោយពួកគាត់ចូលបេនទាំងអស់ ដោយមិនអនុញ្ញាតិអោយចតលើផ្លូវជាតិចាប់ម៉យដូចមុនៗទៀតឡើយ លោកបានបន្តទៀតថា យុតិនាការនេះគឺធ្វើដូចភ្លៀងរលឹម តែបើតៃកុងរថយន្តណា មិនអនុវត្តតាមកាណែនាំនោះទេ គឺសមត្ថកិច្ចអាចកសាងសុំណុំរឿងបញ្ជូនទៅស្នងកាខេត្តចាត់កាតាមផ្លូវច្បាប់តែម្តង៕







































