មន្ត្រីមូលដ្ឋានភូមិសង្កាត់ក្នុងសង្កាត់លេខ២ រូមនិងប្រជាការពារទទូលបាន ម្ហូបអាហារចម្រុះនិងថវិកាដែលជាការឧបត្ថម្ភរបស់លោក ឧកញ្ញ៉ា ទៀ  វិចិត្រ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនិងលោកជំទាវ នាព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះបាននាំយក ម្ហូបអាហារចម្រុះនិងថវិកាឧបត្ថម្ភជូនដល់មន្ត្រី ដែលជាសមាជិកសមាជិការសាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុនិងមន្ត្រីមូលដ្ឋានភូមិសង្កាត់ក្នុងសង្កាត់លេខ២ព្រមទាំងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុសរុបជិត១០០នាក់ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញភារកិច្ចក្នុងមូលដ្ឋានកន្លងមកទាំងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ក៍ដូចជាការរៀបចំសណ្តាប់ធ្នាប់ទូទៅជាមួយរដ្ឋបាលក្រុង។

ក្នុងនោះម្នាក់ៗទទួលបានម្ហូបអាហារចម្រុះរួមមានអង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ត្រីខកំប៉ុង១២កំប៉ុង ប្រេងឆាមួយដបធំ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។ក្រៅពីនេះលោកឧកញ្ញា ទៀ វិចិត្របានឧបត្ថម្ភថវិកាចំនួន ៥លានរៀលទៀតតាមរយៈលោកស្រី ឈុន ដារី  ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសាលាក្រុងព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងសាខាគណបក្សសាលាក្រុងនិងប្រកាសឧបត្ថម្ភសម្លៀកបំពាក់ដល់កម្លាំងប្រជាការពារទាំងអស់ក្នុងសង្កាត់លេខ២ តាមការស្នើសុំរបស់លោកស្រី ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រសមាជិកក្រុមការងារយុវជនគណបក្ស ប្រជា ជនកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជា ជន កម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ចំពោះបង ប្អូនទាំងអស់ និងជូនពរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច ។

លោកស្រីឈុន ដារី ក្នុងនាមសមាជិក សមាជិការ សាខាគណបក្សប្រជាជនសាលាក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ក្រុងព្រះសីហនុ បានគោរព ថ្លែង អំណរគុណជូនលោកឧកញ៉ាទៀ វិចិត្រនិងលោកជំទាវ ដែលបានឧបត្ថម្ភជំនួយនេះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៕ ដោយនាគសមុទ្រ