ខេត្តព្រះសីហនុ៖ភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តតាមរមណីយ៍ដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌសំរាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះមានភ្ញៀវទេសចរណ៏ មានចំនួនជាង៣២ ០០០ នាក់ នេះបើយោងតាមការបញ្ជាក់ប្រាប់ឱ្យដឹងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
របាយការរបស់ មន្ទីរទេសចរណ៏បានបញ្ជាក់ថាភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នាឱកាសបុណ្យភ្ជុំបិណ្ឌមានដូចខាងក្រោម៖ភ្ញៀវទេសចរផ្ទៃក្នុងសរុប៣២.២៧២នាក់កើនឡើង១០,៦២% ក្នុងនោះ . ភ្ញៀវជាតិ៣១.៣៩១នាក់ កើនឡើង៩,៦៣% . ភ្ញៀវបរទេសសរុប៨៨១នាក់កើនឡើង ៦៣,១៤%។ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប៣១.៨៣៦នាក់ កើនឡើង៥១,៥៣% ក្នុងនោះ. ភ្ញៀវជាតិ ៣១. ១២៣នាក់កើនឡើង៥១,៥៣%.ភ្ញៀវបរទេស៧១៣នាក់កើនឡើង៥០,៩៩%។ពុំមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប៤២៤ នាក់ ថយចុះ២៧,៨៩% ក្នុងនោះ ភ្ញៀវជាតិ២៥៨នាក់ ថយចុះ៤២,០២%។ ភ្ញៀវបរទេស១៦៦នាក់កើនឡើង១៦,០៨%។
នៅតាមសណ្ឋាគារឬផ្ទះសំណាក់ជាច្រើនមូយណាក៍មានភ្ញៀវចូលសំរាកដែរ។ចំណែក នៅតាមបណ្ឌល់ កម្សាន្តវិញដូចជានៅតាមឆ្នេរសមុទ្រជាច្រើនកន្លែងរូមនិងតំបន់ទឹកធ្លាក់ក្បាលឆាយក៍មានភ្ញៀវទេសចរណ៍ទៅកម្សាន្តយ៉ាងច្រើនកុះករ។សរុបសេចក្តីមកកំណើនភ្ញៀវទេសចរណ៍ក្នុងឧកាសបុណ្យភ្ជំបិណ្ឌឆ្នាំ២០២១ នេះគ្រាន់ តែ រយៈពេល ១ថ្ងៃ សោះ មានភ្ញៀវទេសចរណ៏មកលេងកម្សាន្ត មានចំនួនដល់ទៅ ៣២០០០នាក់ ៕ដោយនាគសមុទ្រ