សពជនរងគ្រោះលុងទឹកសមុទ្រចុងក្រោយដែលបាត់ខ្លូនត្រូវបានរកឃើញហើយ

0

ខេត្តព្រះសីហនុ៖ក្រោមការដឹកនាំបញ្ជារផ្ទាល់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុក្នុងប្រតិបត្តិការរុករកជនរងគ្រោះលង់ទឹកចុងក្រោយ(ជនរងគ្រោះទី០៥)ទាំងយប់ រហូតដល់ ម៉ោងប្រមាណ០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែ តុលាឆ្នាំ ២០២១ សពជនរងគ្រោះ ត្រូវបានរកឃើញ ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុស ស្រីជាបងប្អូនបង្កើត និងគ្នាចំនួន០៥នាក់ នៅវេលាម៉ោង ៣និង ០៥ នាទីថ្ងៃទី០៧ខែតុលាឆ្នាំ២០២១បាននាំគ្នាចុះទៅលេងទឹកនៅត្រង់ ចំណុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅ ស្ថិត ភូមិគគីរសង្កាត់បិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុគឺចុះលេងខណៈទឹកសមុទ្រមានខ្យល់បោកបក់និងរលកធំៗជាហេតុបណ្តាលឲ្យលុងទឹកទាំង០៥នាក់តែម្តង ។ក្រោមការរុករករបស់ក្រុមជួយសង្រ្គោះ ចាប់ពីម៉ោងកើត ហេតុ រហូត ដល់ម៉ោង២១យប់ ក្រុម សង្រ្គោះ បានស្រង់មនុស្សបានចំនួន០៤នាក់ក្នុងនោះ០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់ បង់ជីវិត ។ចំណែកជនរងគ្រោះចុងក្រោយ(ជនរងគ្រោះទី០៥) ត្រូវបានក្រុម សង្គ្រោះ បន្តមុជទឹករុករក រហូត ដល់ម៉ោងប្រមាណ០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែ តុលាឆ្នាំ ២០២១ ទើបបាន រកឃើញ។

ជនរងគ្រោះមានឈ្មោះ  ទី១- ឈ្មោះ លេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំទីលំនៅឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់មុខរបរ,កម្មកររោងចក្រ នៅបិតត្រំាង(ស្លាប់)។ទី២- ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៨ ឆ្នាំមុខ របរ នៅ ផ្ទះ(ស្លាប់)។ទី៣- ឈ្មោះ លេង ជីតា ភេទស្រីអាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅ អូរឧកញ៉ាហេង(ស្លាប់)។ទី៤- ឈ្មោះលេង ដាវ  ប្រុស អាយុ១៤ឆ្នាំមុខរបរនៅផ្ទះទីលំនៅអូរឧកញ៉ាហេង(ស្លាប់)។ ទី៥ ឈ្មោះ លេង សុខ(ហៅជា) ប្រុស អាយុ ១១ ឆ្នាំ ទីលំនៅអូរឧកញ៉ាហេងរងរបួស កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះឧបទ្ទវ ហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ញ៕ដោយនាគសមុទ្រ