លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូល រួមបុណ្បសពជនរងគ្រោះបងប្អូន០៤នាក់ដែលលង់ទឹកសមុទ្រ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះបងប្អូនចំនួន០៤នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ ទឹកសមុទ្រ ។ ពិធីបុណ្បសពបានប្រារព្វធ្វើឡើងរួមគ្នានៅលំនៅដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថាក្នុងនាមថ្នាក់ដឹកនាំរាជ រដ្ឋា ភិបាល និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទោះ បីសម្ដេចមិនបានអញ្ជើញចូលរួមផ្ទាល់ តែសម្តេចពិតជាមានអារម្មណ៍ក្តុកក្តួល និងបានផ្តាំផ្ញើតាមរយៈលោក អភិ បាលខេត្ត សូមចូលរួមរំលែកមរណៈទុក្ខដល់ក្រុមគ្រួសារសព ព្រមទាំងឱ្យនាំយកសម្ភារៈ និងថវិកាឧបត្ថម្ភជូន ក្រុមគ្រួសារសពផងដែរ។ លោកអភិបាកខេត្តបានបន្តថា យើងពិតជាមានការសោកស្តាយជាពន់ពេក តែយើង មិនអាចជួយជីវិតមនុស្សឱ្យត្រឡប់មកវិញបានទេ សូមបងប្អូនតាំងចិត្តតាំងអារម្មណ៍ឱ្យបាននឹងន ដើម្បីបន្តកា រស់នៅមើលថែទាំក្រុមគ្រួសារបន្តទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចដោយមាន ការចូលរួមពីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ត្រីកងកម្លាំង និងអ្នកស្ម័គ្រចិត្តបានចូលរួមយ៉ាងផុល ផុស ក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ក៏ប៉ុន្តែការស្វែងរករបស់យើងគឺរកបានសាកសពតែប៉ុណ្ណោះ។  ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងប្រតិបត្តិការនេះយើងខ្ញុំសូមកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធអ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ថ្វីត្បិតយើងមិនអាចជួយជីវិតបានតែប្រជាពលរដ្ឋរបស់យើងបានជួយជ្រោមជ្រែងនេះជាសកម្មភាពមួយដ៏ល្អប្រពៃ ដែលយើងបានរួមគ្នាប្រឹងប្រែងស្វែងរកជនរងគ្រោះ ហើយការចេះជួយគ្នានេះគឺបង្ហាញឱ្យឃើញថាគ្រួសារខ្មែរ ចេះជួយគ្នាបានយ៉ាងល្អ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានលើកឡើងថា បញ្ហាចំពោះមុខដែលយើងកំពុងប្រឈមនោះ គឺជំងឺកូវីដ-១៩ ដែលនៅតែបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ដូច្នេះសុំឱ្យមានការរួមគ្នា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព កាត់ បន្ថយការជួបជុំ ការលាងសម្អាតដៃជាមួយអាកុល ជែល សាប៊ូ ពិតជាមានការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមគ្រួសារសព ត្រូវរៀបចំពិធីបុណ្បសពស្របតាម សេច ក្តីណែនាំរបស់រដ្ឋបាលខេត្ត និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវ អនុវត្ត ឱ្យ បានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន សមាជិកក្រុមគ្រួសារនិងញាតិមត្តិដែលបានចូលរួមពិធីបុណ្បពីការឆ្លងជំងឺកូវីដ-១៩។ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារសពនីមួយៗ មាន អង្ករ ៥០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ២កេស ទឹកត្រី ២យួរ ត្រីខ ២យួរ ទឹកស៊ីអីវ ២យួរ ម៉ាស ២ប្រអប់ និងថវិកា ២លានរៀល។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុស ស្រីជាបងប្អូនបង្កើត និងគ្នាចំនួន០៥នាក់ នៅវេលាម៉ោង ៣និង ០៥ នាទីថ្ងៃទី០៧ខែតុលាឆ្នាំ២០២១បាននាំគ្នាចុះទៅលេងទឹកនៅត្រង់ ចំណុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅ ស្ថិត ភូមិគគីរសង្កាត់បិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុគឺចុះលេងខណៈទឹកសមុទ្រមានខ្យល់បោកបក់និងរលកធំៗជាហេតុបណ្តាលឲ្យលុងទឹកទាំង០៥នាក់តែម្តង ។ក្រោមការរុករករបស់ក្រុមជួយសង្រ្គោះ ចាប់ពីម៉ោងកើត ហេតុ រហូត ដល់ម៉ោង២១យប់ ក្រុម សង្រ្គោះ បានស្រង់មនុស្សបានចំនួន០៤នាក់ក្នុងនោះ០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់ បង់ជីវិត ។ចំណែកជនរងគ្រោះចុងក្រោយ(ជនរងគ្រោះទី០៥) ត្រូវបានក្រុម សង្គ្រោះ បន្តមុជទឹករុករក រហូត ដល់ម៉ោងប្រមាណ០១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែ តុលាឆ្នាំ ២០២១ ទើបបាន រកឃើញ៕ដោយនាគសមុទ្រ