លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ កុំព្យូទ័រ Desktop ចំនួន០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន០១គ្រឿងដល់ប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជីនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១បាននាំយក កុំព្យូទ័រ Desktop ចំនួន០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន០១គ្រឿងផងដែរ ឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម សម្រាប់ប្រើ ប្រាស់បម្រើការងារក្នុងអង្គភាពជួយសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល។

លោកវរសេនីយ៍ត្រី វិត សុភក្រ្ត័ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ព្រមទាំង កងកម្លាំង នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមទាំងអស់ បានថ្លែងអំណរអរគុណ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលមាន ទឹកចិត្តសប្បុរស យកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ជាបន្ត បន្ទាប់រហូតមក៕ដោយនាគសមុទ្រ