ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១បានមានប្រសាសន៏បញ្ជាក់ថារដ្ឋបាលខេត្តនិងសាងសង់ប៉ម(សម្រាប់ឆ្មាំសមុទ្រ)ទុកជួយសង្គ្រោះបន្ថែមនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីចំណុចផែ៥០២ ឆ្នេរអូរឈើទាលរហូតដល់ឆ្នេរជំទាវម៉ៅរូម និងសាងសង់ ទីតាំងសម្រាប់ បន្ទប់អគ្គិសនីផងដែរ។
ជាមួយគ្នានេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំ បងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបាន ស្អាតជាប្រចាំ ព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត គឺភ្ញៀវត្រូវការ ភាពស្អាត និងបរិស្ថានល្អ។ ក្រៅពីនេះលោក គួច ចំរើន ក៏បាន ធ្វើណែនាំផងដែរ ឱ្យក្រុមការងារបច្ចេកទេស ធ្វើការ កាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយ ខ្សាច់ ឱ្យបានរៀបស្មើរ ដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ច សង្គមឡើងវិញនៅចុងឆ្នាំ២០២១នេះបន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់៕ដោយនាគសមុទ្រ