ខេត្តព្រះសីហនុ៖លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បើកកិច្ចប្រជុំ ស្តីពីការ ពិនិត្យមើលសមិទ្ធិផលផ្លូវ ៣៤ខ្សែដែលក្រុមហ៊ុន និងអង្គភាពនីមួយៗស្ថាបនាតាមនិតិវិធី ដើម្បីត្រៀមរៀប ចំការ ប្រគល់ទទួលនូវសមិទ្ធិផលដែលបានស្ថាបនារួចរាល់ ថាតើយើងត្រូវធ្វើអ្វីខ្លះក្នុងការប្រគល់ទទួល និងផ្ទេរជូន រដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្ត ដើម្បីធានានិរន្តរភាពក្នុងការថែទាំប្រើប្រាស់បានយូរ។
ក្នុងនោះ លោក លី រស្មី ក៏បានបញ្ជាក់ផងដែរថាយើងនិង បង្កើតក្រុមការងារចំនួន ៤ក្រុម ដែលមាន ក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងារនីមួយៗមានភារកិច្ចចុះបំពេញភារកិច្ចពិនិត្យកាងារស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់មានដូចជា៖ ១.កំរាលផ្លូវ .២.ប្រព័ន្ធលូទឹកភ្លៀង .៣.លូទឹកកខ្វក់.៤.ចិញ្ចើមផ្លូវ .៥.ការងារក្រាលថ្មក្រានីត .៦.បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ .៧.ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ.៨.លូចំហរ .៩.បេតុងអ៊ុតកៅស៊ូ .១០.គំនូសចរាចរណ៍ .១១.ការងារដាំដើមឈើលម្អផ្លូវជាដើម ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមហ៊ុន និងអង្គភាពដែលបាន សាង សង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ស្របតាមបទដ្ឋានលក្ខណបច្ចេកទេស និងបន្តត្រួតពិនិត្យអំពីគុណ ភាពមុននឹងផ្ទេរមកឱ្យរដ្ឋបាលខេត្តព្រះសីហនុជាគ្រប់គ្រងវិញ។ ព្រោះផ្លូវ ៣៤ខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពល រដ្ឋខេត្តព្រះសីហនុ ដែលក្រុមហ៊ុន និងអង្គភាព ដែលបានស្ថាបនាបញ្ចប់ទាំងស្រុង ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានសំណូមពរឱ្យក្រុមការងារចុះពិនិត្យវាយតម្លៃនៃការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុន និងអង្គភាពទទួលកាស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះ សីហនុ ធ្វើការជួសជុលឱ្យមានគុណភាព ១០០ភាគរយ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងត្រូវបើកទទួលភ្ញៀវ ទេសចរ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយ សំរាប់ខែមករា ឆ្នាំ២០២២ ខាងមុខនេះខេត្តព្រះសីហនុ និងត្រូវ ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំវេទិការអាស៊ាននៅ និងបន្តបើកកិច្ចប្រជុំ កំពូល ផ្សេងៗទៀត ៕ដោយនាគសមុទ្រ