អភិបាលខេត្តរតនគិរី ចុះជួបសួរសុខទុក្ខ ដើម្បីការស្វែងយល់ពីតម្រូវការ និងការប្រមូលបញ្ហាប្រឈមនានារបស់អាជីវករ យកមកធ្វើការដោះស្រាយ

0

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានដឹកនាំមន្ត្រីសំខាន់ៗ ចុះពិនិត្យផ្សារបានលុង ដោយបន្តជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុង ដើម្បីចង់ដឹងពីការប្រកបរបរលក់ដូរ និងបញ្ហាបហរឈមនានា ដែលមិនទាន់បានដោះស្រាយនាពេលកន្លងមក នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២១។ ផ្សារបានលុង គឺស្ថិតនៅក្នុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន​ បានថ្លែងថា នេះជាលើកដំបូងហើយ ដែលលោកបានចុះជួបបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្រោយការចូលកាន់តំណែងជាអភិបាលខេត្ត នាពេលថ្មីៗមកនេះ ដើម្បីស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ ក៏ដូចប្រជាពលរដ្ឋ ក្នុងគោលបំណង ដើម្បីទទួលបានមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពរនានា ជូនបងប្អូនអាជីករដែលមាន និងមិនទាន់បានដោះស្រាយក្នុងពេលកន្លងមក។

លោកអភិបាលខេត្តរតនគិរី បានថ្លែង ដោយសម្តែងនូវក្តីសោមនស្សរីករាយ ទៅកាន់ប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុងទាំងអស់ ក្នុងស្មារតីភាតរភាពជាគ្រួសារតែមួយ ជាពិសេស ជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈម សំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាការជំហាន នៃដំណើរកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀត ឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ  និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕ ដោយ៖ឡុង សំបូរ