សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងថវិកា ផ្ដល់ជូនអ្នកដែលផ្ទុកមេរោគអេដស៍ចំនួន ៣០នាក់

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនា រសៀល ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១បានដឹងនាំក្រុមការងារកាកបាទក្រហមសាខាខេត្តចុះសួរសុខទុក្ខ និង នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកដែលផ្ទុកមេរោគអេដស៍ចំនួន ៣០នាក់ រស់នៅក្នុងក្រុងព្រះសីហនុ ព្រមទាំង ធ្វើការផ្សព្វផ្សាយស្តីពីការ(លុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន)ផងដែរ។

ក្នុងនោះ ក្នុងម្នាក់ទទូលបានអំណោយរូមមាន៖-អង្ករ ២៥គីឡូក្រាម-ត្រីខ ១០កំប៉ុង-មី ១កេស-ទឹកត្រី ១យួរ-ទឹកសុទ្ធ ១កេស-ទឹកក្រូច ១កេស-កន្ទេល១-ម៉ាស់ចំនួន ១ប្រអប់ និងឃីតចំនួន១ក្នុងនោះមាន(ភួយ១,មុង១ ,សារុង១,ក្រមា១) ព្រមទាំងថវិការ ១០ម៉ឺនរៀលផងដែរ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងជា ប្រធានគណៈកម្មាធិការ អនុសាខាក្រុងព្រះសីហនុ បានបញ្ជាក់ជារបាយករណ៏ថាប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុមានប្រជាពលរដ្ឋសរុបចំនួន៧៩.២២១នាក់(ប្រាំពីម៉ឺនប្រាំបួនពាន់ ពីររយម្ភៃមួយនាក់)ក្នុងនោះមានប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍មានចំនួន ១.២៧១នាក់(មួយពាន់ពីររយចិតសិបមួយនាក់)។ដោយឡែកចំពោះ ស្ថានភាពនៃការរីករាលដាលជំងឺកូវិដ-១៩ ក្នុងព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)នៅក្រុងព្រះសីហនុថយចុះ។ទាំងអស់នេះដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្តនិងប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយ មិនមានការ រើស អើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយនិងបាន ចាក់វ៉ាក់ សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅដូសទី១ ដូសទី២ និងដូសទី៣ ផងដែរ។

លោក សែជូ សិទ្ធិ ជោតិ  អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងជាលេខាគណៈកម្មាធិការ សាខាខេត្តបានឲ្យដឹងថាខេត្តព្រះសីហនុមានក្រុមការងារអប់រំសុខភាពនៅតាមមណ្ឌលសុខភាពទាំងអស់ចំនួន១៥ និងអង្គការដៃគួចំនួនពីរគឺ CWPD & MHG រាល់គ្រប់ស្ត្រីពិនិត្យផ្ទៃពោះលើកទី១ ត្រូវធ្វើតេស្តឈាមរកមេរោគ អេដស៍ និងមេរោកស្វាយ ចំណែកឯនារីធ្វើការនៅសេវាកំសាន្ត ត្រូវធ្វើតេស្តឈាមរកមេរោគអេដស៍ និង ស្វាយ និងបុរសស្រលាញ់បុរស ត្រូវធ្វើតេស្ដឈាមដែលមានទីតាំងកំណត់ច្បាស់លាស់ ។ ខេត្តព្រះសីហនុ សំរាប់ ឆ្នាំ ២០២១នេះចាប់ពីខែមករាចំនួនអ្នកដែលធ្វើតេស្ត រកមេរោគអេដស៍ និងស្វាយ មានចំនួនសរុប ២.៧៤៣នាក់ (ពីរពាន់ ប្រាំពីររយ សែសិប បី នាក់ )ក្នុងនោះអ្នកកើតជំងឺមេរោគអេដស៍ចំនួន ៥៣នាក់ និងជំងឺស្វាយចំនួន ៥នាក់។ជាមួយគ្នានេះ លោក សែជូ សិទ្ធិ ជោតិ  ក៏បានធ្វើការពន្យល់ណាំនាំថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្ហាញពីភាពច្បាស់ការក្នុងការអនុវត្តតាមវិធានការរដ្ឋបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងមេរោគអេដស៍ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូល រួមស្ដាប់ការបង្ហាញដាស់តឿនពីសារអប់រំសុខភាព វិធីការពារខ្លួនត្រូវអនុវត្តឱ្យបាននិងចូលរូមទាំងអស់គ្នា ឈាន ឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ក្នុងឆ្នាំ២០២៥។

នាឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ ពាំនាំនូវការផ្តាំ ផ្ញើសួរ សុខទុក្ខ  និងក្តីនឹករលឹក  អាណិតអាសូរ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា។ក្នុងនាមលោក ប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានចិត្តសប្បាយ រីករាយដែលបងប្អូនប្រជាពលរដ្ឋយល់ដឹងទាក់ទងនឹងបញ្ហាជំងឺមេរោគអេដស៍ ហើយបានថែទាំសុខភាព របស់ បងប្អូនបានល្អប្រសើរនិងសូមឱ្យបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំល្អព្រោះក្រុមគ្រូពេទ្យរបស់យើងបានឈរនៅចាំគាំទ្របងប្អូនគ្រប់ពេលវេលា និងគ្រប់រាល់បញ្ហាបង ប្អូនមិនត្រូវអស់ សង្ឃឹមនោះទេនៅពេលខាងមុខអ្នកវិទ្យាសាស្ត្រអាចរកថ្នាំព្យាបាលឱ្យជាសះស្បើយដូច្នេះបងប្អូនត្រូវមានសង្ឃឹម និងថែទាំសុខភាពឱ្យបានល្អ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងលេបថ្នាំឱ្យបានទៀងទាត់៕

ដោយនាគសមុទ្រ