ស្រី្តពោះធំឈឺពោះលើកោះរ៉ុងត្រូវបានអូប័រពេទ្យរបស់ក្រុមហ៊ុន GTVCដឹកបញ្ជូនទៅកាន់មន្ទីរមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាពហើយ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែ តុលា  ឆ្នាំ ២០២១  វេលាម៉ោង  ជាង១១ថ្ងៃត្រង់ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្ត ព្រះសី ហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ស្រ្តី ឈឺពោះដែលត្រៀមសម្រាលកូននោះត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ដើម្បីយក ទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យជួយសង្រ្គោះ យ៉ាង ចិត្តទុកដាក់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ តាំង ចាន់ដាវ អាយុ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

គួររំលិកផងដែរថា ជនរងគ្រោះក្រីក្រ នៅលើក្រុងកោះរ៉ុង ដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ និងត្រូវ ការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល  វេលា ដោយមិនគិត ថ្លៃ  និងមានអ្នក ជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា បន្ថែម សំរាប់ទុកប្រើប្រាស់ក្នុង ពេល សម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល ទៀត៕ដោយនាគសមុទ្រ