កងរាជអាវុធហត្ថក្រុងកោះរ៉ុងថ្លែងអំណរអរគុណលោកឧកញ៉ា ទៀ វិចិត្រឧបត្ថម្ភ ក្បឿងក្បាច់ដម្រាប់ប្រកដំបូល អគារ

0

ខេត្តព្រះសីហនុ៖លោកអនុសេនីយ៍ឯក ពិន ធារ៉ា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង និង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថប្រចាំការក្រុងកោះរ៉ុងទាំងអស់ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះ សីហនុ និងលោកជំទាវ ហេង គីមជី ដែលបានឧបត្ថម្ភ ក្បឿងក្បាច់ដម្រាប់ប្រកដំបូល អគារដែលកំពង់ ចាប់ផ្តើម សាងសង់។នេះគឺជាទឹកចិត្តសប្បុរសដែលលោកទាំងពីរតែងតែបាន គិតគូរយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភ ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ផងដែរថា៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បានឧបត្ថម្ភ ក្បឿងក្បាច់ លេខ ១មិនកាន់ស្លែ(ដុងណាយ)ស្មើរទឹកប្រាក់៣១០០ដុល្លា។ដើម្បីយកមកប្រកដំបូលអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង មួយខ្នង ដែលកំពុងនឹងសាងសង់មានទំហំ ទទឹង ៧ម៉ែត្រ បណ្តោយ ៣២ម៉ែត្រ និងសំយាប ខាងទៅមុខ ទំហំ ៤គុណ៥ម៉ែត្រ ដើម្បីធ្វើជាទីចាត់ការជួយសម្រួលដល់ការងារ ក្នុងវិស័យ អាវុធហត្ថប្រចាំ ក្រុង កោះរ៉ុង នៃខេត្តព្រះសីហនុ៕ដោយនាគសមុទ្រ