បន្ទាយមានជ័យ៖ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការចុះជួយខេត្តបន្ទាយមានជ័យ តាមរយះឯកឧត្ដម អាត់ ខែម ទីប្រឹក្សាសន្សាផ្ដល់ការជួសជល់សំរួល ធ្វើអោយប្រសើរឡើងវិញលើគ្រប់មធ្យោបាយធ្វើដំណើរ ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សក្នុងតំបន់នេះ ហើយក៍ការតបតាមការស្នើរសុំរបស់សិស្សនុសិស្សនៃវិទ្យាល័យយាងដង្គុំនិងសាលាបឋមសិក្សាយាងដង្គុំ ឃុំអូបីជាន់ស្រុកអូរជ្រៅករណីលំបាកធ្វើដំណើរក្នុងរដូវវស្សា ផ្លូវលំ១ខ្សែរប្រមាណជាជាង ៧គីឡូម៉ែតដែលតភ្ជាប់ផ្លូវជាតិខេត្តលេខ៥៨D ឆ្ពោះទៅអាងកន្សែង ឃុំសិង្ហ។
ក៍មានវត្តមានសំរបសំរួលពីលោក យឹម សំណាង អភិបាលស្រុកអរជ្រៅ លោកនង ធឿន អភិបាលរងស្រុក លោកក្រុមប្រឹក្សាឃុំ អូរបីជាន់មេភូមិ មន្ត្រី លោកគ្រូអ្នកគ្រូនិងសិស្សនុសិស្សចូលរួមអបរជាសិមិទ្ធផលថ្មីមួយនេះ។
លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា៖ ជំនន់ទឹកភ្លៀងបានជនពន្លេចហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសំបែងប្រជាពលរដ្ឋ ដីស្រែចំការខូខាតផលដំណាំរួមផ្សំប្រជាពលរដ្ឋនៅតាមទីទំនាបខ្លះរបស់ស្រុកអូជ្រៅ ហើយផ្លូវលំ ១ខ្សែរប្រមាណជាជាង ៧គីឡូម៉ែតដែលតភ្ជាប់ផ្លូវជាតិខេត្តលេខ៥៨D ឆ្ពោះទៅអាងកន្សែង ឃុំសិង្ហជាផ្លូវដែលមានសារះសំខាន់ក្នុងការដឹកកសិផលពលរដ្ឋក៍ដូចជាផ្លូវសំរាប់សិស្សានុសិស្សនៃវិទ្យាល័យយាងដង្គុំនិងសាលាបឋមសិក្សាយាងដង្គុំ ឃុំអូបីជាន់ស្រុកអូរជ្រៅ។
ផ្លូវនេះក៍ត្រូវទឹកជំនន់ជន់ពន្លិចភាគខ្លះដែលជាទីទំនាប ធ្វើអោយមានការលំបាក់ដល់គ្រប់មធ្យោបាយធ្វើដំណើរ ពិសេសសិស្សានុសិស្ស ដែលជាបន្ទុករបស់រដ្ឋបាលស្រុកដែលត្រូវជួសជល់បន្ទាន់ ហើយផ្លូវនេះមានគំរោងគ្រោងស្ថាបនាដោយ គំរោងកាត់ភាពភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លសាប គាំទ្រដោយធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។
ឯកឧត្ដម អាត់ ខែម ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន័ថា៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការចុះជួយខេត្តបន្ទាយមានជ័យយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខរបស់បងប្អូនពលរដ្ឋ ពិសេសពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ហើយក៍ការតបតាមការស្នើរសុំរបស់សិស្សនុសិស្សវិទ្យាល័យ យាងដង្គុំនិងសាលាបឋមសិក្សាយាងដង្គុំ ឃុំអូបីជាន់ស្រុកអូរជ្រៅករណីលំបាកធ្វើដំណើរក្នុងរដូវវស្សា ផ្លូវលំ១ខ្សែរប្រមាណជាជាង ៧គីឡូម៉ែតដែលតភ្ជាប់ផ្លូវជាតិខេត្តលេខ៥៨D ឆ្ពោះទៅអាងកន្សែង ឃុំសិង្ហនិងត្រូវបានជួសជល់ឡើងវិញផងដែរ ក្រោយជំនន់ទឹកភ្លៀងជន់លិច៕ដោយ៖ ឃិន គន្ធា





































