បន្ទាយមានជ័យ-សៀមរាប៖សមត្ថកិច្ចនគរបាលចម្រុះជំនាញប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនបន្តបន្ទាប់នៅបន្ទាយមានជ័យនិងសៀមរាប ៣ថ្ងៃជាប់គ្នា ពីថ្ងៃទី២២ដល់២៤ខែតុលាឆ្នាំ២០២១ ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង២៥គីឡូក្រាម ។
លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងទទួលផែននគរបាលបង្ក្រាបគ្រឿងញៀនខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២៦ខែតុលាថា : កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ នាទីថ្ងៃត្រង់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ក្រៅ និងបច្ចេកវិទ្យា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ជារដោយលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនិងអនុវត្តដោយលោកផ្ទាល់(ធិន ស៊ិនដេត ) ហើយដែលដឹកនាំសម្របសម្រួលដោយ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩ (ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល : ១/ ចាប់ខ្លួនជនសង្ស័យ ១នាក់-ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ គ្មានលិខិតឆ្លងដែន ។២ / ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម ។
លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២និង៣៥នាទី រសៀលកម្លាំងជំនាញយើងបានសហការកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ក្រៅ និងបច្ចេកវិទ្យា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តការស៊ើបអង្កេត ដោយកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅរបស់មុខសញ្ញានៅក្នុងភូមិសាស្រ្តខេត្តសៀមរាប រួចបានស្នើសុំ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពន្លាតដែនដី ។
លោកបន្តថា កម្លាំងជំនាញបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាប់ខ្លួនមេខ្លោងម្នាក់ទៀតនៅចំណុចមុខផ្ទះ១ គ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ព្រមទាំងឆែកឆេរលំនៅដ្ឋានខាងលើ ។ ជាលទ្ធផល:ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់១-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ជនជាតិខ្មែរ(ប្តី)២-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំជនជាតិខ្មែរ (ប្រពន្ធ)។ វត្ថុតាងចាប់យកបានរួមមាន៖
[Forwarded from Kunthea Khin]
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច
-ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់
-កូនជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់សម្រាប់ច្រកមួយចំនួន
គ-ចាប់យកសម្ភារៈរួមមាន៖
1) រថយន្តចំនួន ០១គ្រឿង ស្លាកលេខ 2AX-7997
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង-ប្រាក់ថៃចំនួន ២៦,៣៥០បាត
-ប្រាក់ខ្មែរ ៧,៨០០,០០០រៀល (៧លាន៨សែន) -ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ-លោហធាតុពណ៌លឿងទុំ (កងដៃ១, ស្នៀតសក់១ ,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ)-ប័ណ្ណសម្គាល់រថយន្តចំនួន០៣សន្លឹក(2AX-7997 ;2B-7778; 2M7875) -កាតគ្រីម៉ូតូចំនួន០១ -កូនសោ ១ចង្កោម ។
បន្ទាប់មកនៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២នឹង ៤៥នាទី យប់និងព្រឹកថ្ងៃទី២៤ខែតុលា សមត្ថកិច្ចចម្រុះបានបន្តមកឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរួមមាន៖ 1)ទូដែកចំនួនពីរ(មិនទាន់បើក)2) ប្រាក់ខ្មែរ ចំនួន ១៥៥,០០០រៀល3) ប្រាក់ថៃចំនួន ២០,០០០ បាត4) សៀវភៅកំណត់ហេតុចំនួន ៥ក្បាល5) អាជ្ញាប័ណ្ណសម្គាល់ភ្ងាក់ងារវីងចំនួន ១សន្លឹក
សរុបរួម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ(ប្តី)៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ (ប្រពន្ធ)
ខ-វត្ថុតាងចាប់យកបាន: 1) មេតំហ្វេតាមីន ២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម2) ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច 3) ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់ ។
លោកបានបន្តថានៅល្ងាច ថ្ងៃទី២៥ខែតុលា ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ ដែលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ត្រូវបានពិនិត្យ សួរចម្លើយលម្អិត ហលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕ដោយ៖ ឃិន គន្ធា





































