អភិបាលខេត្តបន្ទាយមានជ័យស្នើរអោយមន្ត្រីមន្ទីរគ្រប់ជំនាញអនុវត្តតាមច្បាប់ដោយមិនអនុវត្តបំពានឬរំលោភយកដីណីផ្លូវប្រើប្រាស់

បន្ទាយមានជ័យ៖ឯកឧត្ដមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមានប្រសាសន៍ថា៖ ដើម្បីជាប្រយោជន៍សាធារណះនាពេលបច្ចុប្បន្ននិងនាពេលនាគត់ ការរៀបចំដែនដី ពិតជាមានសារះសំខាន់ណាស់ដល់អ្នកជំនាន់ក្រោយដែលធ្វើទីប្រជុំមានសោភ័ណភាពប្រកបដោយបរិស្ថានល្អស្របតាមកំណើនសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលដែលមានប្រមុខដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចច្នេះការទុកចំណីផ្លូវទៅតាមអនុក្រិត្យលេខ១៩៧ អនក្រ.បកចុះថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៩ ស្ដីពីការគ្រប់គ្រងដីចំណីផ្លូវជាតិនិងដីចំណីផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា និង អនុក្រិត្យលេខ ៩៨អនក្រ.បកចុះថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ សូមអោយមន្ត្រីមន្ទីរគ្រប់ជំនាញអនុវត្តអោយបានម៉ត់ចត់ ដោយមិនអនុវត្តបំពានឬរំលោភយកដីណីផ្លូវប្រើប្រាស់ឡើយ។
ឯកឧត្ដមអ៊ុ រាត្រី ថ្លែងដូចច្នេះក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យសម្រេចលើការកំណត់ដីចំណីផ្លូវ និងផ្លូវរថភ្លើងស្ថិតក្នុងតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធនៅក្នុងខេត្តបន្ទាយមានជ័យនាថ្ងៃទី ២៧ ខែតុលាឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយក្រោមវត្តចូលរួមពីលោក លីសារី អភិបាលរងខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាព ក្រុងស្រុក និងឃុំសង្កាត់ដែលកំពុងអនុវត្តលើកការចុះបញ្ជីរដែលមានលក្ខណះប្រព័ន្ធនៅទូរទាំងខេត្តបន្ទាយមានជ័យ។
ក្រោយកិច្ចពិភាក្សាអង្គប្រជុំបានសម្រេច៖ សិក្សាស្រង់ទិន្នន័យផលប៉ះពាល់ក្នុងទីប្រជុំជន់ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកព្រះនេតព្រះ មង្គលបុរី ដែលជាក្រុងស្រុកដែលមានខ្សែរផ្លូវជាតិលេខ៥ លេខ៦ និងខ្សែរផ្លូវរថភ្លើង ហើយកោះអញ្ជើញពលរដ្ឋដែលមានទំនៅប៉ះពាល់ដីចំណីផ្លូវមកផ្សព្វផ្សាយពីច្បាប់ដើម្បីអោយពួកគាត់ចូលរួមអនុវត្តតាម ដើម្បីជាប្រយោសាធារណះ។
ឯកឧត្ដមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ណែនាំដល់មន្ត្រីដែរថា៖ ទោះបីមេរោគ/ជម្ងឺកូវី១៩ និងមេរោគបំលែងថ្មីដែលតា បានថមថយទៅវិញក្ដីក៍សូមអោយមន្ត្រី និងបងប្អូនពលរដ្ឋបានទទួលវាក់សាំងការពាររួចរាល់ហើយក្ដី ក៍ត្រូវរក្សានូវការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លៀត ពាក់ម៉ាស់នៅគ្រប់ទីកន្លែង បាញ់អាល់កុលញឹកញាប់ ដើម្បីចៀសអោយផុតពីការឆ្លងមេរោគចង្រៃនេះ៕ ដោយ៖ ឃិន គន្ធា