អភិបាលក្រុងដូនកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលសកម្មភាពដាក់ប្រព័ន្ធលូអមសងខាងផ្លូវក្រុងលេង ១៤ និង ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភដីចំនួន ១០០ឡាន សម្រាប់ជួយចាក់បំពេញ ផ្ទះរបស់ពលរដ្ឋដែលស្រុតដោយសារភ្លៀងច្រុះដី

តាកែវ៖ នារសៀលថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំមន្រ្តីជំនាញការិយាល័យជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យសកម្ម ភាពដាក់ប្រព័ន្ធលូអមសងខាងផ្លូវក្រុងលេខ១៤ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោកអភិបាលក្រុង បានណែនាំដល់ក្រុមហ៊ុនម៉ៅការ ត្រូវពន្លឿនការងារដោយអនុវត្តតាមបទដ្ឋានបច្ចេក ទេសឱ្យបានត្រឹមត្រូវ ទន្ទឹមនឹងនេះ លោក កង អាណាន់ ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ចំពោះផលរំខាន និងសុំឱ្យចូលរួមកិច្ចសហការ ដើម្បីការងារនេះបានដំណើការទៅរលូន និងទទួលបាន លទ្ធផលជោគជ័យ។
ដោយមើលឃើញការលំបាករបស់ពលរដ្ឋនៅមូលដ្ឋាន ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភដីចំនួន ១០០ឡាន សម្រាប់ជួយចាក់បំពេញផ្ទះរបស់ពលរដ្ឋដែល ស្រុតដោយសារភ្លៀងច្រុះដីផងដែរ៕