បាត់ដំបង៖នៅព្រឹកនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់បាត់ជីវិត និងរបួស០១នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ។
ហេតុការណ៍នេះកើតឡើងនៅលើ កំណាត់ ផ្លូវជាតិ លេខ ៥ ដែល កំពុង ស្ថាបនា ស្ថិតនៅ ចំណុចក្រុមទី ៧ ភូមិ មោង ឃុំ មោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់ខាងលើនេះកើត ឡើង រវាង រថ យន្ត គ្រឿង ម៉ាកហ៊ី ណូ ធុន ដឹកជញ្ជូនពាក់ ស្លាក លេខ កំពង់ឆ្នាំង 3A-1566 អ្នក បើ កបរមិន ស្គាល់ អត្តសញ្ញាណ ( រត់គេចខ្លួន ) បើកបរ ក្នុងទិសដៅ ពី កើ តទៅ លិច លុះ ពេលមកដល់ ចំណុច កើ ត ហេតុ ខាង លើ បាន បុក នឹង រថយន្ត ១ គ្រឿងម៉ាក នី ស សាន់ ធុន ដឹកទំនិញ ពាក់ ស្លាក លេខ បាត់ដំបង 2B-2211 អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ( ស្លាប់ ) ដែល កំពុងបើកបរ ច្រាស់ទិស គ្នា។ ក្រោយកើតហេតុអ្នកបើកបររដយន្តធន់ធំរត់គេចខ្លួនបាត់ស្រមោល ចំណែកឯអ្នកបើកបររថយន្តនីសាន់ស្លាប់បាត់បងជីវិត។
យោងតាម សមត្ថកិច្ច ចុះ ពិនិត្យ ទីតាំង កើតហេតុ គឺមាន មនុស្ស ស្លាប់ចំនួន៥នាក់ ប្រុស ដោយ កៀប ជាប់ ក្នុង រថយន្ត ទាំងអស់ និង រងរបួស ធ្ងន់ ១ នាក់ ប្រុស បាន បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ស្រុក មោងឬ ស្សី ហើយ ។
កម្លាំង ការិយាល័យ ចរាចរណ៍ ខេត្ត កំពុង ចុះទៅ អន្តរាគមន៍ ដោយសារតែ សព មនុ ស្សទាំង ៥ នាក់ ត្រូវ គាប ជាប់ មិនទាន់ យកចេញ បាន នៅឡើយ ៕





































