បន្ទាយមានជ័យ៖រថយន្ត២គ្រឿងឆេះខ្ទេច ,មនុស្សម្នាក់រលាករបួសធ្ងន់រថយន្តស៊ីទែនប្រេង និងរថយន្តតូចត្រូវឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែ ម្ចាស់និងក្រុមជួយសង្គ្រោះចម្រុះក្រុមបានជួយបង្កទប់ស្កាត់មិ អោយរាលឆេះដល់ប្រេងឥន្ទន:កប់ក្នុងដីបានវិញ ។
អគ្គីភ័យនោះកើតឡើងនៅវេលាម៉ោង ៧.និង៣០នាទីព្រឹក ថ្ងៃ២៩ ខែ តុលា ឆ្នាំ ២០២១ នៅស្ថានីយ៍ប្រេងឥន្ទន:ជា លី ផ្លូវជាតិលេខ៥ ចំណុចខាងលិចផ្សារអូរអំបិលសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចចម្រុះនិងកម្មករឲ្យដឹងថា : ម្ចាស់ស្ថានីយ៍ប្រេងឥន្ទន:នោះមានឈ្មោះ លោកជា លី ភេទប្រុសអាយុ៦៨ ឆ្នាំ ប្រពន្ធឈ្មោះ លឹម ប៊ុនលី អាយុ៦៣ ឆ្នាំ មុខរបរដូចខាងលើ រស់នៅក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុម្ចាស់ឈ្មោះ ជាលី បានបូមផ្ទេរប្រេងពីរថយន្តស៊គទែន ដាក់រថយន្តតូច ។ក្រោយពីបូមរួចហើយ ក៏ឡើងបើករថយន្តថយក្រោយ តែចៃដន្យ ក៏បានជាន់ធុងហ្គាសនៅក្រោយ ផ្ទុះបែកធ្លាយបង្កឲ្យកើតជាផ្កាភ្លើងឆេះយ៉ាងសន្ធៅសន្ធៅ ផ្សែងលាយអណ្តាតភ្លើងខ្មួលខ្មាញ់។ពោលគឺបានបានឆេះរថយន្តទាំង២គ្រឿងនោះ ។
ប៉ុន្តែក្នុងប្រតិបត្តិការជួយសង្គ្រោះ ពន្លត់នោះ គេសង្កេតឃើញមានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ លោកហ៊ឹល រ៉ាយ៉ា អភិបាលនិងមន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណ សង្កាត់អូរអំបិលនិងកម្លាំងជិត ១០០នាក់ព្រមទាំងមធ្យោបាយពន្លត់អគ្គីភ័យ សង្គ្រោៈជាច្រើន ។ក្រុមអន្តរគមន៍ជួយពន្លត់បាញ់ទឹកយ៉ាងសស្រាក់សស្រាក់ កន្លះម៉ោងក្រោយមកភ្លើង បានរលត់ ។
តាមការប៉ានស្មានការខូចខាតរួមមាន រថយន្តតូចនិង រថយន្តសុីទែនឆេះខូច អ្នកបើករថយន្តនិងជាម្ចាស់ការ៉ាសឈ្មោះជា លី បានដួលបោកក្បាលនិងរលាករបួសធ្ងន់និងទ្រព្យមួយចំនួន ៕ដោយ៖ ឃិន គន្ធា





































