(កំពង់ធំ)ថ្ងៃព្រហស្បតិ៍ 7 រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ 2565 នៅថ្ងៃទី 28 ខែតុលាឆ្នាំ 2021 នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំមានបើកវគ្គបណ្តុះបណ្តាលមួយស្តីអំពីការសិក្សាតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ ដល់មន្ត្រីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ។
ក្នុងវគ្គបណ្ដុះបណ្ដាល
នេះរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ
ក្នុងគោលបំណងផ្ដល់ចំណេះដឹងលើការត្រួតពិនិត្យនិងវាយតម្លៃសុវត្ថិភាពចរាចរណ៍ផ្លូវគោកព្រមទាំងបង្កើននូវការយល់ដឹងអំពីកត្តាបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ វិធីសាស្រ្តក្នុងការប្រមូលទិន្នន័យការដាក់ចំណាត់ថ្នាក់ផ្កាយផ្លូវ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការធ្វើឲ្យប្រសើរឡើងនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមអធិបតីភាពពីលោកព្រំ វន្ថាប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានផ្លូវគោគក្រសូងសាធារណះការនិងដឹកជញ្ជូន លោកអេងរស់អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ ។
អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួម ពីលោកអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រីអនុប្រធានការិយាល័យលោកស្រីប្រធានការិយាល័យ អនុការិយាល័យ ស.ស.យ.ក ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន 17 នាក់។
បន្ទាបពីលោក អេងរស់ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ 2021 និងវឌ្ឍនភាពការងារដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសម្រេចបានរួចមក។
មានមតិសំណេះសំណាលក្នុងអង្គពិធីនេះផងដែរ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថាតាមរបាយការណ៍ មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ 2019 នៅខេត្តកំពង់ធំមានទីតាំងកើតហេតុដែលបង្កគ្រោះថ្នាក់ញឹកញាប់ចំនួន 2 ទីតាំងដែលទីតាំងទាំងពីរនោះស្ថិតនៅក្នុងស្រុកសន្ទុកតាមបណ្ដោយផ្លូវជាតិលេខ 6។ ដូចនេះវគ្គបណ្ដុះបណ្ដាលនេះនិងជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីការិយាល័យសុវត្ថិភាពដើម្បីអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនមួយកំរិតទៀត។ លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្ដែងនូវការរំពឹងទុកជាមុនថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គសិក្សានេះនិងបានត្រៀមយកចំណេះដឹងថ្មីៗនិងការចែករំលែកបទពិសោធន៍ល្អពីវគ្គបណ្ដុះបណ្ដាលនេះជាមិនខាន។
ជាចុងក្រោយលោកក៏បានសំណូមពរដល់លោកលោកស្រីសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់និងបំពេញការងារឲ្យកាន់តែប្រសើរថែមទៀតដើម្បីចូលរួមក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់យល់ដឹងអោយកាន់តែច្បាស់អំពីចរាចរណ៍ការធ្វើដំណើរហើយនិងចំណុចគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនោះលោកក៏បានផ្ដាំផ្ញើដល់ក្រុមការងាវគ្គបណ្តុះបណ្តាលនេះសូមមេត្តាចូលរួមការពារទប់ស្កាត់និងការចម្លងនៃមេរោគកូវីត19 ដោយរក្សានូវការអនុវត្តវិធានការ 3 គុំ 3 ការពារការរក្សាទំនៀមគឺធ្វើយ៉ាងណារក្សាឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។







































