ក្មេងស្រី ជាសិស្ស ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរនៅលើទឹកដីក្រុងកោះរ៉ុងត្រូវបានអូប័រល្បឿនលឿន ក្រុមហ៊ុន GTVCដឹកបញ្ជូនមកកាន់មន្តីរពេទ្យបង្អែកខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅវេលា ម៉ោងប្រមាណ១៨ ថ្ងៃទី ២៩ ខែ តុលា  ឆ្នាំ ២០២១  ក្រោយ ទទូលបានព័ត៏មានថាមានក្មេងស្រីម្នាក់ជាសិស្ស សាលា ជួបគ្រោះថ្នាក់ ចរាចរណ៏ធ្ងន់ធ្ងរនៅលើទឹកដីក្រុងកោះរ៉ុងលោក ឧកញ្ញ៉ា ក៏បានបានបញ្ជូន អូប័រល្បឿន លឿន មួយគ្រឿងនិងក្រុមការងារ របស់ក្រុមហ៊ុន GTVCភ្លាមៗទៅដឹកបញ្ជូន ក្មេងស្រី រង គ្រោះ មកកាន់មន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្រ្គោះ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ  ណាង សុខពៅ ភេទ ស្រីអាយុ១៣ឆ្នាំមុខរបរជាសិស្ស។ក្មេងស្រីរងគ្រោះនៅមុនពេលកើតហេតុបានជិះម៉ូតូមួយគ្រឿងជាមួយនិងឈ្មោះ  ណាង សុខទីន ភេប្រុសអាយុ១៨ឆ្នាំត្រូវជាបងប្អូន។ ដោយក្មេងស្រី រងគ្រោះ ជាអ្នកបើកបរ បានជិះ ឌុប គ្នា ជិះចេញ ពីផ្ទះពូរបស់ខ្លូននៅភូមិសុខសាន្តក្នុងគោលដៅត្រឡប់ ទៅផ្ទះខ្លួនវិញ នៅម្ដំព្រែកតាសុក លុះបើក បរមកដល់ចំណុចកើតហេតុ ផ្លូវបំបែកផ្កាយ៥ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក៏រអិលដួលដោយខ្លួន ឯងបណ្តាលអោយក្មេងស្រីជាអ្នកបើកបររងរបួសបាក់ស្មងជើងខាងឆ្វេងធ្ងន់ធ្ងរ  ចំណែកអ្នករួមដំណើរម្នាក់ទៀត ដែលត្រូវជាបងប្អូន (មិនមានរងរបួស។)

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះខាងលើ ត្រូវបានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ផែនៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅ សង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាពហើយ។

ដោយឡែកនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១  លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គឹមជី បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន ៥០០ដុល្លា ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ ជាអ្នកចម្រៀងច្រៀងតាមរោងការ កំពុងមានជំងឺ ស្វិតសរ សៃជើង និងពុកឆ្អឹងត្រកៀកធ្ងន់ធ្ងរដើរមិនរួច រស់នៅ ក្រុម១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ៕

ដោយនាគសមុទ្រ