ខេត្តបន្ទាយមានជ័យ ៖ អំណោយជាសម្ភារះគ្រឿងឧបភោគបរិភោគចំនួន ៨មុខ ដែលឧបត្ថមដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ១៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា មួយចំនួន សម្ភារះ ៨មុខ ដែលស្ថិតនៅ ភូមិប្រពុត ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានផ្ដល់ជូនដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃអាទិត្យ ទី ៣១ ខែតុលា ឆ្នាំ ២០២១។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានជម្រាបជូនថាស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ប្រជាពលរដ្ឋ មួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានរួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយ សម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដេីម្បីត្រៀមសំរាប់ជួយប្រជាពលរដ្ឋដែលជួបការលំបាក ។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕ដោយ៖ ឃិន គន្ធា