ខេត្តព្រះសីហនុ៖លោក ហេងណារ៉េតអនុរដ្ឋលេខាធិការក្រសួងបរិស្ថានធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ រាល់ បញ្ហាប្រឈមដើម្បីធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក្នុងក្រុងព្រះសីហនុ ដោយកិច្ច បង្ហាញនេះ បានរៀបចំឡើងក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថាដំណោះស្រាយបញ្ហាការ គ្រប់គ្រង សំរាម និង សំណល់រឹងនៅតាមក្រុងស្រុក ដែលជាយុទ្ធសាស្ត្រថ្មី ស្អាត លឿន និងមាន ចិរភាព។យើង បានឯកភាពគ្រប់ គ្រងទីលានចាក់សំរាមដោយសូមឱ្យក្រសួងបរិស្ថានបង្កើតរដ្ឋាករមួយសម្រាប់គ្រប់គ្រងសំរាមដែលជាដំណើរការថ្មីដែលកម្ពុជា ស្វែងយល់ការគ្រប់គ្រងទីលានចាក់សំរាម ឱ្យកាន់តែមាន ប្រសិទ្ធិភាព។ យើងត្រូវរៀបចំយន្តការ នីតិវិធីរកថវិកា ដើម្បីដំណើរការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្ត ព្រះសីហនុ។ ក្រុងព្រះសីហនុ មានការ គាំទ្រពីមន្ទីរបរិស្ថានរួមគ្នាធ្វើកិច្ចការជាច្រើនក្នុងការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរក្នុងការប្រមូលសំរាមនិងរៀបចំប្រតិទិនបញ្ចេញសំរាមព្រមទាំងដាក់ចេញនូវយុទ្ធនាការនៃការចុះបិទផ្សព្វផ្សាយកម្មវិធីបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋតាមពេលវេលានិងផ្សព្វផ្សាយនូវស្លាកសញ្ញាទាក់ទងនៃការហាមបោះចោលសំរាមរួមទាំងការផាកពិន័យចាប់ពី២ម៉ឺនរៀលដល់៤០ម៉ឺនរៀលប្រសិនបើមានការបំពានបោះចោលសំរាមមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរសមុទ្រនិងតាមដងផ្លូវសាធារណៈ។សម្រាប់ខេត្តព្រះសីហនុឬក្រុងព្រះសីហនុយើងទទួលបានទីលានចាក់សំរាមថ្មីមួយនៅស្រុកព្រៃនប់បំរើឱ្យការដឹកជញ្ជូនសំរាមចាក់គរទុក។ប៉ុន្តែរកន្លងមកយើងជួបវិបត្តិសំរាមនៅក្រុងព្រះសីហនុទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមបានប្រមូលសំរាមដឹកចេញពីក្រុងដោយបន្តទៅចាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ការគ្រប់គ្រងគ្មានបច្ចេកទេសសំរាមបានប្រមូលចេញពីក្រុងយកទៅទុកកន្លែងផ្សេងតែប៉ុណ្ណោះ ដោយយើងមិនបានប្រើប្រាស់បច្ចេកទេស ដើម្បីគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ផ្តើមចេញពីការឆ្លុះបញ្ចាំង អំពីនិន្នាការកើនឡើងទាំងបរិមាណ និងសមាសភាគសំរាម សំណល់រឹងជាមួយគ្នានេះក៏ឆ្លុះបញ្ចាំងអំពីអត្ថប្រយោ ជន៍និងកាលានុវត្តភាពនៃការគ្រប់គ្រងសំរាមដោយបញ្ហារនេះរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តប្រព័ន្ធថ្មីនេះរួចហើយ ។រាជរដ្ឋាភិបាលបានដាក់ ចេញគោលនយោបាយ សំដៅលើកកម្ពស់ប្រព័ន្ឋគ្រប់គ្រងសំរាម និងតម្លៃឱ្យ មានប្រសិទ្ធិភាពតាមប្រព័ន្ធថ្មី ទី១.ឆន្ទៈ ២.ការបេជ្ញាចិត្ត ៣.ធ្វើជាម្ចាស់ ដើម្បីធានាសមត្ថភាព និងសមិទ្ធផលក្នុង ការគ្រប់គ្រងសំរាមនិងសំណល់រឹង។យើងត្រូវធានានិរន្តរភាពឱ្យមានប្រសិទ្ធភាពដោយមានការចូលរួមពីក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋ ទើបក្រុងរបស់យើងមានភាពស្អាត និងមានពណ៌បៃតង។ បច្ចេកទេស និងបច្ចេក វិទ្យា ក្នុងការអនុវត្តការប្រមូលសំរាម ក្រុមហ៊ុនត្រូវមានតួនាទីក្នុងការប្រមូលសំរាមចេញពីក្រុង ស្រុក។ ទន្ទឹម នោះប្រជាពលរដ្ឋជាអ្នកបង្កើតសំរាម ត្រូវធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ។ យើងក៏ទាមទារការអប់រំ ផ្សព្វ ផ្សាយ ឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការគ្រប់គ្រងបញ្ចេញសំរាមផងដែរ៕
(ដោយនាគសមុទ្រ)