ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៥ ខែ វិឆ្ឆិកា ឆ្នាំ ២០២១នេះបានចាត់តំណាងនាំយកថវិកាចំនួន២លានរៀលទៅឧបត្ថម្ភដល់គ្រួសារ ក្រីក្រមួយគ្រួសារ ដែលប្រពន្ធទើបសម្រាកូន មានបញ្ហារសុខភាពរលាកសួត ធ្ងន់ធ្ងរ កំពុងបន្តសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រួសារក្រីក្រនេះ ប្តីមានឈ្មោះ សំ កុសល មាន មុខរបរ ធ្វើការជាសន្តិសុខ ឯក ជន និងប្រពន្ធ ឈ្មោះ ប៉ែន វិសាល ជាមេផ្ទះ រស់នៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសី ហនុ។
លោកឧកញ៉ា ទៀ វិចិត្រ វបានបញ្ជាក់ថាការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះ គឺជាផ្នែកមួយជួយ រំលែក ការលំបាកដល់គ្រួសារក្រីក្រខាងលើ សម្រាប់ឱ្យពួកគាត់យកថវិកានេះប្រើប្រាស់ លើសេវាថ្លៃសម្រាល កូន និង យកមកព្យាបាលជម្ងឺទារក ឈ្មោះ សំប៊ុនសុងដែលសម្រាលមកមានបញ្ហារលាក សួត ធ្ងន់ធ្ងរដែល ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះយ៉ាងយក ចិត្តទុកដាក់ផងដែរ។
លោក សំ កុសល ប្រពន្ធ ឈ្មោះ ប៉ែន វិសាល បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែល បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីឲ្យរូបលោកនិងភរិយា យកថវិកានេះទៅចេញថ្ងៃសម្រាល និង យក មកព្យាបាលជំងឺ ទារក ដែលសម្រាលមក ហើយមានបញ្ហារលាកសួត ធ្ងន់ធ្ងរ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត។ ថវិកាចំនួន២លានរៀលដែល លោក ឧកញ្ញ៉ា និងលោក ជំទាវ ឧបត្ថម្ភដល់គ្រូសារ ពួកគាត់នាពេល នេះ វាច្រើនខ្លាំងណាស់សម្រាប់គ្រូសាររបស់គាត់ដែលមានជីវភាពក្រីក្រលំបាក។សូម ជូនពរដល់ លោកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូម មានសុខភាពល្អនិង ប្រកប ដោយពុទ្ធពរ គ្រប់ប្រការ៕
(ដោយនាគសមុទ្រ)