​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវបាន​សាទរ​ស្វាគមន៍​ខណៈពេល​ត្រៀម​ចូល​សភាជាតិ​

0

​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​    គឺជា​មេរោគ​ដ៏​កាច​សាហាវ​មួយ ដែល​បានធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវស្លាប់​ជា​រៀងរាល់ឆ្នាំ បើទោះបីជា​អ្នកស្លាប់​ទាំងនោះ​មាន​តួនាទី រឺ​ឋានៈ​ខ្ពង់ខ្ពស់ បែបណាក៏ដោយ​។ គ្រប់​ជនរងគ្រោះ​ទាំងអស់​ភាគច្រើន ត្រូវបាន​ស្លាប់​តែមួយ​ប្រពិច​ភ្នែក​នៅលើ​ដងផ្លូវ​សាធារណៈ ខណដែល​ពួកគេ​ធ្វេសប្រហែស​ក្នុងពេល​បើកបរ ដោយ​មិន​គោរព​ច្បាប់ ផឹក​គ្រឿង​ស្រវឹង មិន​ពាក់​ខ្សែក្រវ៉ាត់ រឺ​មិន​ពាក់មួក​សុវត្ថិភាព​ជាដើម ទើប​បណ្តាល​ឲ្យ​ពួកគេ​ជួបប្រទះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ ដែល​គួរ​ឲ្យ​រន្ធត់​នឹកស្មាន​មិន​ដល់​នោះ​។ កញ្ញា​តឹក សុខ​លាង​ធ្វើ​សេចក្តីរាយការណ៍ D-24-08-14-STL​ ​
​ដោយ​សំ​មើលឃើញ​ពី​បញ្ហា​នេះ គណបក្សប្រឆាំង​ដែលមាន​អ​សនៈ​នៅក្នុង​រដ្ឋ​រដ្ឋសភាជាតិ សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​រួមទាំង​ប្រជាពលរដ្ឋ បាន​សារ​ទេ​ស្វាគមន៍​ចំពោះ​ច្បាប់​ថ្មី ដែល​បាន​បង្កើត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ និង​ត្រៀម​ចូល​រដ្ឋសភាជាតិ​ក្នុងពេល​ឆាប់​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ សេចក្តីព្រាង​ចុងក្រោយ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០១៤​នេះ​។
ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រូវបាន​តាក់តែងឡើង​ដោយ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​បានកំណត់​បង្កើត​ឲ្យ​មាន​៩២​មាត្រា និង​១២​ជំពូក​។ គណៈកម្មាធិការ​ជាតិ​បានសម្រេច​បង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​គឺ​ក្នុង​បំណង​ធ្វើការ​ទប់ស្កាត់​កាត់បន្ថយ​អត្រា ស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​បើ​គិត​ជា​មធ្យម​យ៉ាងហោចណាស់​ម​នុស្ស​ចំនួន​៥​នាក់ ត្រូវបាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ដែល​អ្នកស្លាប់​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​១៦​ទៅ​៤៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់លោក​ពៅ ម៉ាលី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​។TSL - Copy
ផ្តើមចេញ​នូវ​សូរសំលេង ជាមួយនិង​ដៃ​កាន់​ឯកសារ​ដែលមាន​នៅលើ​តុ ភ្នែក​សំលេង​មើល​សេចក្តីព្រាងច្បាប់ តាមរយៈ​កញ្ចក់​វ៉ែនតា ដោយ​អង្គុយ​នៅក្នុង​ការិយាល័យ​ផ្ទាល់ខ្លួន​របស់លោក​ពៅ ម៉ាលី ដែល​ស្ថិតនៅក្នុង​បរិវេណ នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ក្រុងភ្នំពេញ​។ ខណៈពេលដែល​លោក​កំពុងនិយាយ​ឆ្លើយឆ្លង​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​បទសំភាសន៍​ដែល​ពាក់​ព​ន្ធ័ និង​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​លោក​ពៅ ម៉ាលី បាន​កាន់​សេចក្តីព្រាងច្បាប់​និង​ឯកសារ​ពាក់​ព​ន្ធ័​ផ្សេងៗ ទៀត​ដោយ​សំអាងថា​៖« ច្បាប់​ថ្មី​បាន​ផ្តោត​សំខាន់​ទៅលើ​កម្រិត​ទោ​សទ​ន្ទ ការផាកពិន័យ ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ការប្រើប្រាស់​ល្បឿន និង​ជម្រុញ​ឲ្យ​បើកបរ​និង​អ្នករួមដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព ក្នុងពេល​បើកបរ​ទោះ​ធ្វើដំណើរ​ជិត​រឺ​ឆ្ងាយ​ក្តី​»​។
​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់ ចាប់ផ្តើម​ធ្វើ​វិសោធន៍កម្ម​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១០ ដោយមាន​ក្រុមការងារ​មួយ បាន​បង្កើតឡើង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណ និង​ដឹកជញ្ជូន​ក្នុងនោះ​រួមមាន​មន្ត្រី​តំណាង​មកពី​ក្រសួង​សាធារណៈការ តំណាង​ក្រសួងមហាផ្ទៃ តំណាង​ក្រសួងយុត្តិធម៌ និង​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ក្រុមការងារ​ខាងលើនេះ​បាន​ប្រជុំគ្នា​ទៅលើ​ការរៀបចំ​ធ្វើ​វិសោធន៍កម្ម​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ដូច្នេះ​ទំរាំ​ង​តែ​កើតចេញ​ជា​ច្បាប់​នេះ​រហូតមកដល់​សព្វថ្ងៃ​។
​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​ធ្វើ​វិសោធន៍កម្ម ត្រូវបាន​បញ្ជូនទៅ​រដ្ឋ​សភា​នៅក្នុងពេល​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បាន​ចំណា​នៅ​ថ្ងៃទី​១៥ ខែសីហា ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ទីស្តីការគណរដ្ឋមន្ត្រី​ដោយ សម្តេចនាយក​បានស្នើ​សុំ​ឲ្យ​សភា​អនុម័ត​នៅក្នុងពេល​ឆាប់ៗ​នេះ​។​
​កាលពី​ចុង​សប្តាហ៍​មុននេះ​ដែរ​លោក អ៊ា ចរិយា អ្នកឯកទេស​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សរសេរ​ពី​ចំណាប់អារម្មណ៍​របស់គាត់ ផ្ញើ​តាម​ប្រព​ន្ធ័​អ៊ី​ធើ​ណេ​ត ដោយ​លោក​បានបញ្ជាក់​ត្រង់​សំណួរ​ដែល​បាន​លើកឡើងថា តើ​ច្បាប់​ថ្មី​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ជាង​ច្បាប់​ចាស់​នោះ​? លោក​អ៊ា ចរិយា​បាន​សង្កត់ធ្ងន់ថា ច្បាប់​ថ្មី​វា​ភាព​ខុសពី​ច្បាប់​ចាស់​ត្រង់​ថា អនុញ្ញាត​ឲ្យ​ទោចក្រយានយន្ត​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​អាច​បន្ថែម​កុមារ​១​នាក់​ទៀត​បាន និង​តម្រូវ​ឲ្យ​អ្នករួមដំណើរ​និង​កុមារ​ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ពាក់មួក​សុវត្ថិភាព បង្កើន​ប្រាក់​ពិន័យ ចំពោះ​អ្នកបើកបរ​យានយន្ត​ស្ថិតក្នុង​ភាពស្រវឹង ដោយមាន​ជាតិ​អាល់កុល​ច្រើន គឺ​ចាប់ពី​០,៤០​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ពី​៨០០.០០០​រៀល ទៅ ៤.០០០.០០០​រៀល​ន​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​តម្រូវ​ឲ្យ​ម្ចាស់​ហាង​លក់​យានយន្ត​បំពេញបែបបទ​ចុះបញ្ជី​សុំ​ប​ណ្ណ័​សម្គាល់ និង​ផ្លាកលេខ មុននឹង​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ និង​ផ្តល់​សិទ្ធិ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក ស្ទូច​រថយន្ត​ដែល​ចត​ខុសច្បាប់​យកទៅ​រក្សាទុក​នៅ​អង្គភាព​នគរបាល​ចរាច​រណ៍​ផ្លូវគោក​។ ដោយឡែក​ការផាកពិន័យ​សម្រាប់​អ្នក​មិន​ពាក់មួក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា គឺមាន​ត្រឹមតែ​៣.០០០​រៀល ហើយនឹង​ត្រូវ​បង្កើន​ទៅ​១៥.០០០​រៀល បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវបាន​អនុម័ត​។ ទោះបីជា​បង្កើន​រហូតដល់​១៥.០០០​រៀល ក៏​កំរិត​នៃ​ការផាកពិន័យ​នេះ​នៅ​ទាប​ជាង​កំរិត នៃ​ការផាកពិន័យ​នៅ​ប្រទេសជិតខាង​យើង​នៅ​ទ្បើ​យ ដូចជា​ប្រទេស​លាវ​មាន​១៦.០០០​រៀល ប្រទេស​វៀតណាម​៤០.០០០​រៀល​និង​ប្រទេស​ថៃ​៦០.០០០​រៀល​។ លោក​អ៊ា ចរិយា​បាន​បន្ថែមថា សង្គម​ស៊ីវិល​បាន​កំពុង​ជម្រុញ​ឲ្យ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​អនុម័ត​បាន​ឆាប់រហ័សៗ តាមរយៈ​ការផ្ញើរ​ញាត់​គាំទ្រ និង​ការជួបពិភាគ្សា​ផ្សេងៗ​ជាមួយ​ថ្នាក់ដឹកនាំ​។​
​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មាន​សក្តានុពល​ក្នុងការ​ជម្រុញ​ឲ្យ​ការអនុវត្តន​ច្បាប់​កាន់ តែមាន​ភាពល្អប្រសើរ​ទ្បើង នឹង​ទទួលបាន​ការចូលរួម​គាំទ្រ​ពី​សង្គម​ស៊ីវិល និង​អ្នកផ្តល់ជុំនួយ​កាន់តែច្រើន​ទ្បើង​ហើយនឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​អាច​សម្រេចបាន គោលដៅ​ទសវត្សរ៍​នៃ​ផែនការ ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន ៥០% នៅ​ដំណាច់ឆ្នាំ​២០២០​។ ដែល​សម្រាប់​កម្ពុជា​គឺអាច​សង្គ្រោះ ជិវិត​មនុស្ស​ពី​សេចក្តីស្លាប់​បាន​៧៣៥០​នាក់ និង​អាច​បង្កា​ជនរងគ្រោះ​ដោយ​របួស​ក្បាល​បាន​១០៥៧២​នាក់ ក្នុងកំឡុងពេល​៥​ឆ្នាំ​ខាងមុខនេះ​។ មហន្តរាយ​មួយ​នេះ​បាន​បន្សល់ទុក​នូវ​កុមា​រ​កំព្រា ជនពិការ ស្ត្រី​មេម៉ាយ ភាព​ទុរគត និង​គ្រួសារ​ក្រីក្រ​ជាដើម​។ យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត​មាន​ជនរងគ្រោះ​និង​គ្រោះថ្នាក់​ចរ​ចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០១៣​មាន​ចំនួន​អ្នកស្លាប់​សរុប​១៩៥០​នាក់​៦១% ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។16-SB-01 - Copy
​ករណី​ស្រដៀង​គ្នា​ផងដែរ មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យ៉ែម បញ្ញា​រិ​ទ្ធ បាន​មានប្រសាសន៍ថា លោក​សូម​ស្វាគមន៍​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ត្រៀម​ចូល​សភា​ក្នុងពេល​ឆាប់ៗ​នេះ​បើទោះបីជា​លោក​មិនទាន់​បានឃើញ និង​ដឹង​អំពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ក៏ដោយ​។ លោក​បញ្ជាក់ថា គណ​សង្គ្រោះ​ជាតិ​នៅតែ​ចាំ​ឃ្លាំមើល​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ជៀសវាង​ការអនុវត្ត ដែល​បង្កប់​ទៅដោយ​ភាពពុករលួយ​។ លោក​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ​និង​ធ្វើការ​ឃ្លាំមើល​ការ​រឹត បណ្តឹង​ច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​ជៀសវាង​មន្ត្រី​អនុវត្តន៍​ច្បាប់​បង្កប់​ទៅដោយ​ភាពពុករលួយ​»​។
​ដោយឡែក​កញ្ញា​សម្បត្តិ ពេជ្រ អាយុ​២៥​ឆ្នាំ ដែល​ធ្លាប់ជា​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា កាលពី​៧​ឆ្នាំមុន​កញ្ញា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ ធ្ង​រ​រហូតដល់​សន្លប់​បាត់ស្មារតី​នៅខាងមុខ​សាលា​ជាតិ​ក​សិ​ម្ម​ព្រែកលៀប​។ កញ្ញា​បន្តថា ពេល​ចេញពី​សាលារៀន​ក​ញ្ញា​បាន​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ទេ ព្រោះថា​កញ្ញា​ធ្វើដំណើរ​តែត្រឹម ១​គីឡូ​ដី​ប៉ុណ្ណោះ​។ ជា​អកុសល​នៅ​ថ្ងៃកើតហេតុ​កញ្ញា​បាន​ជិះ​ឆ្លងផ្លូវ​ក្នុង​បំណង​ចង់​វ៉ា​រថយន្ត​ទេសចរណ៍​មួយគ្រឿង ប៉ុន្តែ​ផុត​ប​និ្ត​ច​សោះ​រថយន្ត​បាន​បុក​ម៉ូតូ​កញ្ញា​ពីក្រោយ រួច​អូស​ម៉ូតូ​កញ្ញា​ប្រហែល​១០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​។ កញ្ញា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​រងរបួស​ត្រូវ​ក្បាល ហើយ​ឥឡូវ​ទោះបីជា​ខ្ញុំ​ព្យាបាល​ជា​ក៏ដោយ ខ្ញុំ​នៅតែ​រាង​ឈឺក្បាល​វិល មុខ ហើយ​បើ​ប្រទេស​កម្ពុជា​បានអនុម័ត​ច្បាប់​ចរាចរណ៍​មែន វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំង អស់​គ្នា កាត់បន្ថយ​គ្រោះថ្នាក់​ឲ្យ​នៅ​កម្រិត​ទាប​។
​បើតាម​បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​ឈ្មោះ ជេ​ត តាន់ រស់នៅ​សង្កាត់​បឹង​កេងកង​៣​បាន​បញ្ជាក់ដែរថា វា​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល បានរៀបចំ​តាក់តែង​ច្បាប់​ថ្មី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ គោក​នោះ ប៉ុន្តែ​វា​នៅមាន​បញ្ហា​ត្រង់​ថា អ្នក​ម៉ូតូឌុប​បាន​ត្រៀម​មួក​សម្រាប់​រួម​ដំណើរ​ជាមួយ​ហើយ ប៉ុន្តែ​សួរ​« ថា​តើ​អ្នករួមដំណើរ​នោះ​សុខចិត្ត​ពាក់មួក​ដែល​គ្នា​មាន​ធុំក្លិន​ញើស​ស្អុយ​ដែរ​ទេ ដូច្នេះ​ខ្ញុំ​ស្វាគមន៍​ឲ្យ​មានច្បាប់​នេះ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ផ្តល់​អនុ​សាស្ត្រ​ផ្សេងទៀត ដើម្បី​សំរួល​ដល់​បញ្ហា​នេះ​ផង​»​។​
​ទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល​និង គណបក្សប្រឆាំង​រួមទាំង​ប្រជាពលរដ្ឋ​សុទ្ធតែ​ដឹង​ច្បាស់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ទី​១​បណ្តាលមកពី​កត្តា​មនុស្ស ទី​២​កត្តា​ផ្លូវថ្នល់ ទី​៣​កត្តា​យានយន្ត​។ ក្នុងចំណោម​កត្តា​ទាំង​៣​នេះ កត្តា​មនុស្ស​គឺជា​កត្តា​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ច្រើនជាងគេ ដោយសារតែ​មនុស្ស​មិន​គោរព​ច្បាប់ ដោយ​ផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ បើកបរ​មិន​គោរព​ច្បាប់ មិន​គោរព​ភ្លើង​សញ្ញា ផ្លាកសញ្ញា ខណៈ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធ​អាទិភាព ដែល​នេះ​ជា​បុព្វហេតុ​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចំពោះ​ខ្លួនឯង​និង​អ្នកដទៃ​។ ដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​គោរព​ច្បាប់​ទាំងអស់គ្នា​លុះត្រាតែ​ប្រទេស​កម្ពុជា ត្រូវតែ​មានច្បាប់ សម្រាប់​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ខាងលើនេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ស្ថិតនៅ​កម្រិត​ទាប​បំផុត​។