កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្ឆ្នាំ២០២១ កម្លាំងអធិការក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលខេត្ត ធ្វើការស្រាវជ្រាវចាប់ខ្លួនបានក្រោយពេលបង្កករណីហិង្សាដោយចេតនាវាយតប់គ្នាទៅវិញទៅមកកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៩៖៤០នាទី នៅចំណុច ខាងកើតផ្សារថ្មី ស្តិតក្មុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនបានចំនួន០៧នាក់ (០២ក្រុម)មានឈ្មោះ៖
១-ឈ្មោះ យន្ត សុ ភារុណ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ភាគីម្ខាងទៀតមានឈ្មោះ
១-ឈ្មោះឌុច សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ២-ឈ្មោះ គិន រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៣-ឈ្មោះផូន ម៉េងគា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ៤-ឈ្មោះ ផន សុខា (ជ័យ) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៥-ឈ្មោះ ស៊ន វិសុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ៦-ឈ្មោះម៉ី ឈីអុី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដក ហូតវត្ថុតាងមាន: ដំបងដែករលាស់ចំនួន០១ ម៉ូតូ ជិះធ្វើសកម្មភាពចំនួន០២គ្រឿង ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យបានសារភាពថាពួកគេទាំងពីរក្រុមធ្លាប់ធ្វើសកម្មភាព វាតប់គ្នាជា ច្រើនលើកច្រើនសាមកហើយ នៅទីតាំងផ្សេងៗពីគ្នា មូលហេតុដោយសារទំនាស់រឿងកាងនៅតំបន់សួនស៊ីម៉ាក់។
ជនសង្ស័យទាំងពីរក្រុមខាងលើត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីកសាងសុំណុំរឿងតាមនីតិវិធី។





































