អូប័រពេទ្យក្រុមហ៊ុន GTVCលោកឧកញ៉ា ទៀ វិចិត្រ ជួយសង្រ្គោះស្ត្រី ឈឺពោះសម្រាលកូននៅ ក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព

0

ខេត្តព្រះសីហនុ៖ស្ត្រី ឈឺពោះសម្រាលកូននៅក្រុងកោះរ៉ុងតាំងពីម៉ោង ២ទាបភ្លឺ និងមិនមានលទ្ធភាពរកមធ្យោ បាយមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះត្រូវបានអូប័រពេទ្យ របស់ក្រុមហ៊ុន GTVCរបស់ លោក ឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានមានប្រសាសន៏ថាស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ ទឹម ទេវី អាយុ៣៨ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ដោយស្រ្តីរងគ្រោះបាន ឈឺ ពោះសម្រាលកូន តាំងពីម៉ោង ២ទាបភ្លឺមកម្លេះ ។

 

ក្រោយពេលទទួលបានព័ត៌មាន ស្ត្រី ឈឺពោះសម្រាល កូននៅ ក្រុងកោះរ៉ុង មិនមានលទ្ធភាពរកមធ្យោបាយមក សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុលោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីរងគ្រោះដឹកបញ្ជូន មកកាន់កំពង់ ផែ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

(ដោយនាគសមុទ្រ)