លោក វ៉ូ ង៉ុកលីអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមជូនពរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៨ នៃបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០២១

0

ខេត្តព្រះសីហនុ៖លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុនា រសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះបានអញ្ជើញជួបសំណេះសំណាលជាមួយលោកអភិបាល នៃគណៈ អភិ បាលខេត្តព្រះសីហនុក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះរាជាណាច ក្រកម្ពុជា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១)។

លោក  វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកអភិបាល ខេត្តព្រះសីហនុ ដែលអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា (៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០២១)។ សូមជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ និង សូមអបអរសាទរដែលលោកអភិបាលខេត្ត បានតែងតាំងជាប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។ ដោយសារការរីកចម្រើនរបស់កម្ពុជា រយៈពេល៦៨ឆ្នាំកន្លងមក និងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ព្រះករុណា សម្តេចព្រះបាទនរោត្តម សីហមុនី  និងការដឹកនាំដ៏ វៃឆ្លាតរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធិផលថ្មីៗជា ច្រើន លើកកម្ពស់ជីវភាព រស់ នៅរបស់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះការងារ ទប់ស្កាត់ជំងឺកូវីដរបស់កម្ពុជា។ ហើយសមិទ្ធផលដ៏ ធំធេងនេះកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋ។សូមអបអរសាទរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បងទទួលទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២១។ ឯកឧត្តម អគ្គកុងស៊ុលវៀតណាម បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែ ពង្រឹងពង្រីកឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩រាតត្បាត ។

ជាមួយគ្នានេះលោក  អគ្គកុងស៊ុល បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ បានជួយ ពិនិត្យព្យាបាលជំងឺកូវីដ-១៩ ដល់ប្រជាជនវៀតណាមដោយមិនគិតថ្លៃ ក្រោមការដឹកនាំរបស់រដ្ឋបាល ខេត្តព្រះ សីហនុ ប្រជាជនដើមកំណើតវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន១០០ភាគរយ និងជូនពរ លោកអភិបាលខេត្ត មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទទួលបានជោគជ័យ ក្នុងការ បោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៏រំលិកថា កម្ពុជា និងវៀត ណាមបានជួបប្រជុំរវាងគណៈកម្មការព្រំដែនកម្ពុជាវៀតណាមតាមរយៈវីដេអូConferenceដឹកនាំដោយសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាសហរដ្ឋមន្ត្រីជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម បានជជែកពិគ្រោះយោបល់ អនុម័តចុះហត្ថលេខាលើរបាយការណ៍ និងលើកទិសដៅ សម្រាប់ទំនាក់ ទំនងខេត្ត ក្រុងជាប់ព្រំដែន នៃប្រទេសទាំងពីរ ក្នុងខ្លឹមសាររបាយការណ៍ដែល បានលើកឡើងក្នុងអង្គប្រជុំពិតជាបានឆ្លុះបញ្ចាំងអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការខេត្តក្រុងជាប់ព្រំដែននិងដោះស្រាយបញ្ហាជាច្រើនមានសេដ្ឋកិច្ចសង្គមនិងការទប់ស្កាត់បទល្មើសនានាហើយមានសមត្ថផលយ៉ាងច្រើនដែលយើងសម្រេចបានរួមគ្នារវាងប្រទេសទាំងពីរនិងបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩យើងនៅតែធ្វើការសម្របសម្រួលទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរតាមរយៈព្រំដែនគោកបានល្អយ៉ាងប្រក្រតីនិងគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមព្រំដែនបានល្អប្រសើរ។ ក្នុងរយៈពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដយើងខ្ញុំក៏ទទួលបានអំណោយជាសម្ភារ:ជាបន្តបន្ទាប់ពីភាគីវៀតណាមដែលជាការចូលរួមចំណែកដោះស្រាយការលំបាករបស់ខេត្តព្រះសីហនុ។សូមថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តសម្ព័ន្ធមេត្រីភាព និងប្រជាជនវៀតណាម នូវទឹកចិត្តសប្បុរសធម៌៕

(ដោយនាគសមុទ្រ)