លោកឧកញ៉ា អ៊ូ ឆាយ ចំណាយថវិកា ស្ថាបនាផ្លូវបេតុង០១ខ្សែ ទទឹង៨,២៥ម៉ែត្រ ប្រវែង៨៦០ម៉ែត្រក្នុងក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ផ្លូវបេតុង០១ខ្សែ មានទទឹង៨,២៥ម៉ែត្រ ប្រវែង៨៦០ម៉ែត្រ ដែលជាផ្លូវ បំបែកចេញពីផ្លូវជាតិលេខ ៤ ក្បែរចំណោទលោកយាយម៉ៅ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលរងការខូច ខាត ជាច្រើន ខែ មកហើយនោះត្រូវបានលោកឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភ ចំណាយថវិកា ទាំងស្រុង លើការស្ថាប នាជួសជុលឡើងវិញ។

លោកឧកញ៉ា អ៊ូ ឆាយ មានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើ ដំណើរដោយសារផ្លូវមានជង្ហុកច្រើនដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ទើបលោកឧកញ៉ា បានសំរេចចិត្តស្នើសុំទៅលោកអភិបាលក្រុងព្រះសីហនុ ក៏ដូចជាឯកឧត្តមអភិបាលខេត្តព្រះសីហនុ ស្នើសុំធ្វើការ កែលម្អ និងជួសជុលផ្លូវបេតុងមួយខ្សែនេះឡើងវិញដោយចាក់បេតុងឆ្អឹងដែក មានប្រវែងជាង  មានទទឹង ៨,២៥ ម៉ែត្រ  ៨៦០ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ហើយសមិទ្ធិផលផ្លូវនេះ វាជាសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមថ្លែងអំណរគុណលោកឧកញ៉ា អ៊ូ ឆាយ និងក្រុមគ្រួសារដែលបាន ចំណាយថវិកា ជួយជួសជុល និងកែលម្អផ្លូវបេតុង០១ខ្សែនេះឡើងវិញ ដើម្បីបំរើឱ្យការងារដឹកជញ្ជូន និងការ ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលហើយសកម្មភាពនេះជាការចូលរួមចំណែកជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្ត កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ កន្លងមកលោកឧកញ៉ា ក៏បានជួយការងារសង្គមយ៉ាងច្រើន ជាមួយរដ្ឋបាលខេត្ត មានដូចជាការងារមនុស្សធម៌ កាកបាទក្រហម ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងការងារសង្គមជាច្រើន ផ្សេង ទៀត។ សូមបងប្អូនជាអ្នកប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់ បានយូរអង្វែងជៀស វាងការដឹកលើសទម្ងន់បង្កឱ្យផ្លូវឆាប់ខូច៕

(ដោយនាគសមុទ្រ)