ខេត្តព្រះសីហនុ៖សភាពាណិជ្ជកម្មខេត្តព្រះសីហនុរូមនិង សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសមាគម សហ គ្រិន វ័យក្មេងកម្ពុជា សភាពណិជ្ជកម្មក្រុងព្រះសីហនុ សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម សិស្សនិសិត្យនា រសៀ ល ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានរៀបចំពិធីទិវាសប្តាហ៍សហគ្រិនភាពសកល ក្រោមប្រធានបទ“ ធុរកិច្ចក្នុង របត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល”គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោក ដល់អ្នកផ្តួចផ្តើមគំនិតធុរកិច្ចថ្មីនិងអ្នកបង្កើតការងារថ្មីគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។ពីធីនេះរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមប្រព័ន្ធពីចម្ងាយ(Zoom Meting)ផងដែរ។ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍សម្ដែង នូវ សេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមជាមួយសមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងឱ្យសហគ្រិនពាណិជ្ជករអាជីវករនៅក្នុងពិធីជួបជុំនាថ្ងៃនេះដើម្បីប្រារព្ធពិធីទិវាសប្តាហ៍សហគ្រិនពិភពលោកស្របគ្នាជាមួយនឹងសហគ្រិនចំនួន១៩៥ ប្រទេសនៅលើពិភពលោក ហើយនាបច្ចុប្បន្ននេះ នៅលើពិភព លោកចំនួនសហគ្រិនសរុបបានកើនឡើងដល់ប្រមាណ ៥៨២លាននាក់ដែលបាន និងកំពុងដើរតួនាទីដ៏សំខាន់ នៅ ក្នុងការធ្វើឱ្យមានលំហរ នឹងសេដ្ឋកិច្ចពិភពលោកដោយបានផលិតនិងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគសម្ភារៈ បរិក្ខាចាំបាច់សម្រាប់ការរស់នៅជាប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ លោកឧកញ៉ាវណ្ណ សុខ ហេង បានបន្តទៀតថា ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយព្រះរាជាណាចក្រ កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ហើយសកម្មភាពធុរកិច្ចដ៏មមាញឹករបស់សហគ្រាសប្រមាណ៥០ម៉ឺនផលិតកម្មដែលក្នុងនោះប្រមាណមួយពាន់ប្រាំមួយរយជាសហគ្រាសខ្នាតធំនិងសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ១លាន២សែននាក់នៅក្នុងអំឡុងឆ្នាំ២០១៩ព្រមទាំងសហគ្រាសខ្នាតតូចមធ្យមនិងធំទាំងអស់ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនិងបានជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេសសន្ទុះកំណើនចំនួនសហគ្រាសទាំងអស់ជាហេតុធ្វើឱ្យចំណាកស្រុកស្វែងរកការងារទៅកាន់ប្រទេសជិតខាងនិងអត្រាគ្មានការងារបានថយចុះដែលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសដោយតាមរយៈនឹងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចមធ្យមនិងខ្នាតធំដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ(បង្កើតការងារ,បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៅក្នុងវិស័យឯកជន ទាំងនេះ ហើយគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្តាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ២០០៨មក ដែលមានទី តាំងកណ្តាលរួមស្ថិតនៅសហរដ្ឋអាមេរិក មានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើម្បីទាក់ ទាញ ឱ្យ មានអ្នកចូលរួមច្រើនលាននាក់ ផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានប្រសាសន៍ថ្លែងក្នុងពិធីទិវាសប្តាហ៍សហ គ្រិន ភាព សកល-កម្ពុជា ក្រោមប្រធានបទ«ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌី ជីថល» ដោយបានសហការរៀបចំដោយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បាន ជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់ការរៀបចំទិវាខាងលើនេះសបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តរបស់សមាគមមកលើរដ្ឋបាលខេត្តព្រះសីហនុ។សូមធ្វើការកោតសរសើរដោយស្មោះចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាសធុនតូច និងមធ្យម។
(ដោយនាគសមុទ្រ)