ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំពិធីដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកង យោធ ពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០២១) ក្រោមអធិបតីភាព លោក សូ ជុងហួរ ប្រធានស្តី ទីក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញ ចូល រួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ឧត្តមសេនីយ៍ ឧត្តមនាវី នាយនគរបាលជាតិ និងនាយទាហាន នៃកងយោធពល ខេមរ ភូមិន្ទ។
ពីធីនេះបានរៀបចំឡើងនៅបរិវេណខាងមុខអាគារសាលាខេត្តព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៦៨ គឺជាការរំឭកនឹកដល់គុណូបការដ៏ធំធេងរបស់យុទ្ធជនយុទ្ធនារី និងវីរជនស្នេហាជាតិដែលបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិដ៏ធំធេងនៅក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យជាតិដ៏ឧត្តុងឧត្តមនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយពល ដោយមិន ខ្លាចនឿយហត់ ដើម្បីទាមទារនូវឯករាជ្យពីអាណានិគមនិយមបារាំងបានពេញបរិបូរណ៍ ជូនជាតិមាតុភូមិ ជាទី ស្នេហានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ហើយថ្ងៃនេះក៏ជាថ្ងៃកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ គម្រប់ខួប ៦៨ឆ្នាំផងដែរ។យើងខ្ញុំទាំងអស់គ្នាជាកូនចៅចៅទួតនៅចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាព្រះគុណដ៏ធំធេង នៃព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ខួបអនុស្សាវរីយ៍ នៃទិវាដ៏មានតម្លៃជាប្រវត្តិសាស្ត្រនាឆ្នាំនេះ ទោះបី មិនបានប្រព្រឹត្តទៅដោយទូលំទូលាយ ព្រោះត្រូវអនុវត្តនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែក៏បានបង្ហាញឱ្យឃើញការសប្បាយរីករាយស្និទ្ធស្នាលក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍដែលជាមនុញ្ញផលដ៏ត្រចេះត្រចង់នៃការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕