រដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិដ៏ឡារឹក បន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជជាតិ ០៩ វិច្ឆិការ ១៩៥៣-០៩ វិច្ឆិការ ២០២១ ដ៏ឧឡារឹក កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២១។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានការនិមន្តចូលរួមពីព្រះមេគណ មន្ត្រីសង្ឃទាំង២គណ: អាចារ្យ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល លោក លោកស្រីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សខេត្ត មេបញ្ជាការ ស្នងការ ប្រធានមន្ទូីរ អង្គភាព អភិបាលស្រុក លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ជាច្រើននាក់។
ពិធីបានប្រព្រឹត្តទៅដោយអនុវត្តតាមវិធាន៣កុំ ៣ការពារ និងវិធានក្រសួងសុខាភិបាលដែលបង្ការការពារជម្ងឺកូវីដ១៩ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា : ពិធីនេះប្រារពធ្វើឡើងក្នុងគោលបំណង គោរពដឹងគុណចំពោះបុព្វបុរស វីរជន យុទ្ធជន យុទ្ធនារី ប្រជារាស្ត្រខ្មែរស្នេហាជាតិដែលធ្វ់ពលិកម្ម ពិសេសព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ ដែលបានធ្វើបូជនីកិច្ចតស៊ូទាមទារជូនប្រទេសកម្ពុជារំដោះពីនឹម អាណានិគមបារាំង។
ហើយ ឲ្យពលរដ្ឋមានសិទ្ធិសេរីភាព និងប្រទេសមានឯករាជ្យបរិបូរណ៍នៅថ្ងៃ ០៩ វិច្ឆិកា១៩៥៣ ។
ពិធីក៏មានពិធីខាងសាសនា ការជូនអំណោយដល់លោកយាយ លោកតា ការព្រលែងសត្វព្រាបនិងបង្ហោះប៉េងប៉ោងផងដែរ៕ដោយ៖ ឃិន គន្ធា