ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ខណៈលោក ដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ លោកបានមានប្រសាសន៏ ថាអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ កំពុងអនុវត្តសេវាចំនួន១២ ដែលបានប្រតិភូកម្ម ពីក្រសួងមន្ទីរអង្គភាពនាពេលកន្លងមកក៏ប៉ុន្តែមានសេវាមួយចំនួនមកដល់ពេលនេះមិនទាន់បានដំណើរការនៅឡើយទេ។
ជាមួយគ្នានេះ លោក គួច ចំរើន ក្រើនរំលិកផងដែរថា ចំពោះបញ្ហារខាងលើនេះ ក្រុងស្រុក ត្រូវរកធាតុ ចូលដើម្បីធ្វើការជជែកពិភាក្សាពិចារណាទាក់ទងនឹងប្រភេទសេវាដែលមិនមានអតិថិជនមកសុំសេវានៅតាមច្រកចេញចូលតែមួយក្រុងស្រុករបស់ខ្លួន។យើងត្រូវបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋនិងអតិថិជនឱ្យបានលឿន មានតម្លាភាពនិងលុបបំបាត់អំពីពុករលួយដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់យើង។
ដូចនេះយើងត្រូវតាមដានត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញ ចូលតែមួយនៅតាមក្រុងស្រុក។ពោលគឺអភិបាលក្រុងស្រុកត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យមានតម្លាភាព កាត់ បន្ថយ ពេលវេលា និងលុបបំបាត់អំពើពុករលួយ។រាជរដ្ឋាភិបាលកម្ពុជា បានរំកិលសេវាឱ្យមកកៀកនឹងប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ដូច្នេះយើងជាអ្នកផ្តល់សេវាត្រូវរួមគ្នារកដំណោះស្រាយ ពិនិត្យ និងពិចារណាក្នុងការផ្តល់ សេវា ជូនប្រជាពលរដ្ឋ និងអតិថិជនរបស់យើង ឱ្យកាន់តែរហ័ស លឿន តម្លាភាព និងភាពជឿជាក់ ពីប្រជា ពលរដ្ឋ៕
(ដោយនាគសមុទ្រ)