ក្រុមហ៊ុនប្រមូលសំរាម KSWMក្រុងព្រះសីហនុ និងអនុវត្តវិធានការរដ្ឋបាលបើសិន កាស៊ីណូវ៉ាងឆាវនៅតែបន្តទុកដាក់សំរាមមិនបានត្រឹមត្រូវ

0

ខេត្តព្រះសីហនុ៖ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តនារសៀល ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចុះធ្វើការ ត្រួត ពិនិត្យ( កាស៊ីណូវ៉ាងឆាវ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ៤ សង្កាត់លេខ ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុពាក់ព័ន្ធនិងការវិចខ្ចប់ទុកដាក់សំរាមមិនបានត្រឹមត្រូវផ្ទុយពីសេចក្តីណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។

ជាមួយគ្នានេះក្រុមការងារចម្រុះ បានធ្វើការណែនាំដល់ម្ចាស់កាស៊ីណូ ឱ្យប្រមូលយកកាកសំណល់ ទាំងអស់ដូចជាកាកសំណល់ផ្ទះបាយទៅទុកដាក់និងវេចខ្ចប់ឱ្យបានត្រឹមត្រូវនិងត្រូវបញ្ចេញសំរាម តាមម៉ោង ពេលដែលកំណត់ដោយ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។

ក្នុងករណីម្ចាស់កាស៊ីណូខាងលើ នៅតែបន្តធ្វើការវិចខ្ចប់សំរាមមិនត្រឹមត្រូវបណ្តាលឱ្យហៀរទឹកប្រឡាក់ ពាសពេញផ្លូវថ្មើរជើង(កម្រាលថ្មក្រានីត)ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានបែបនេះទៀតក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាល ព្រមទាំងធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ៕

(ដោយនាគសមុទ្រ)