​​ទំ​នាស់​ដីធ្លី ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្រជា​ពលរ​ដ្ឋចំនួន​៧៣​គ្រួសារ​និង​ក្រុមហ៊ុន​. តៃនិញ​សៀមរាប ត្រូវបាន​បញ្ចប់​

0

(​ឧ​ត្ត​រ​មានជ័យ​)​ កាលពី​ល្ងច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៤​លោក​វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេ​ត្ត ដោយមាន​បទបញ្ជា​ផ្ទា​ល់ពី​លោ​កស ថា វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ម​ន្ទ្រី​រួម​ដំណើរ​និង​អ​ជា្ញ​ធរ​ស្រុក​បាន​និង​អ​ញ្ចើ​ញ​ចុះទៅ​ធ្វើការ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជា​ពលរ​ដ្ឋចំនួន​៧៣​គ្រួសារ​ដែលមាន​រឿងរ៉ាវ​ជា​យូរណាស់​មកហើយ​នោះ រវាង​ក្រុមហ៊ុន​តៃ និ​ញ​សៀមរាប​នោះ ត្រូវបាន​បញ្ចប់ ក្រោយពី​លោក​វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត បាន​អ​ញ្ចើ​ញ​ចុះទៅ​ដោះស្រាយ​ជូន​ប្រជា​ពលរ​ដ្ថ​នោះ ។​IMG_1159

លោក​វ៉ាត​ប៉ា រ៉ានី​ន​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​ដំ​ដោះស្រាយ​ដីធ្លី​នោះ​ថា​. ក្រុមហ៊ុន តៃនិញ សៀមរាប​.​បាន​ដោះស្រាយ​ដី​៤២០​ហិកតា​ជូន​ប្រជា​ពលរ​ដ្ឋវិញ តាម​ការ​សំ​ណូ​ព​របស់លោក​វ៉ាត ប៉ា​រ៉ានី​ន​អភិបាលរង​ខេត្ត​នៅ​ចំណុច​ភូមិ​អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ហើយ​លោក នៅ​សំ​ដា​រ៉ា​រិ​ទ្ធ​អភិបាលស្រុក​បាន​មានប្រសាសន៍ថា ដែល​ក្រុមហ៊ុន​ប៉ះ ពាល់ លើ​ដីធ្លី​ប្រជា​ពលរ​ដ្ថ​នោះ​គឺមាន​ក្រុមហ៊ុន សុខ​សំណាង​និង​ក្រុមហ៊ុន​បេស រូ​យ៉ា​ល់​និង​ក្រុមហ៊ុន​នេ​ត ឆ័​រ​និង​ក្រុមហ៊ុន​សេង ហុង​និង​ក្រុមហ៊ុន​ហួត ម៉េង រីតា នោះ ហើយ​នៅពេល​បច្ចុប្បន្ន​លោក​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត​និង​អជ្ញាធរ​ស្រុក​កំពុងតែ​ខិតខំ​ដោះស្រាយ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមហ៊ុន​ខាងលើ​នោះ​។​IMG_1137

លោក​វ៉ាត ប៉ា​រ៉ា នី​ន បាន​មានប្រសាសន៍​លើកឡើងថា​អភិបាលស្រុក​រាយការណ៍​ជា​លាយ​លក្ខ​អក្សរ​មក​ខេត្ត​អំពី​កា​អនុវត្ត កិច្ចសន្យា​របស់​ក្រុមហ៊ុន​ជាមួយនិង​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានប្រគល់​ដី​សម្បទានសេ​ដ្ឋកិច្ច​ហើយ​មិនបាន​អនុវត្ត​គោរព​ទៅតាម​កិច្ចសន្យា​ត្រូវ​រាយការណ៍​ដើម្បី​ដកហូត​ទុកជា ស​ម្ប​តិ្ត​រ​ដ្ឋវិញ ចង់​និយាយថា​ចំនុច​ទី​ពីរ​នេះ​បើ​ក្រុមហ៊ុន​ណា​អត់​ធ្វើ​ទេ​គ្រាន់តែ​យក​ដី​មក​ទុកចោល​អត់​មាន​ធ្វើ​សកម្មភាព​អត់​គោរព​តាម​កិច្ចសន្យា​តាម​ផែន​ការណ៍​របស់ខ្លួន​រាយ​ការណ៍​ដក​ទុក​ជាស​ម្ប​តិ្ត​រ​ដ្ឋវិញ ហើយ​ដី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ការងារ​គ្រប់គ្រង​ដីរ​ដ្ថ​។​IMG_1158

លោក​វ៉ាត​ប៉ា​រ៉ា និងអភិបាលរង​ខេត្ត​បាន​បន្តទៀតថា ក្រុមហ៊ុន​ណា​ក៏​ដោយ​ឲ្យ​តែ​អត់​ធ្វើ​គឺដកហូត ​នេះ​មិនមែន​ចេះ​ដក​ទេ​គឺ​គោលការណ៍​របស់រ​ដ្ឋាភិ​បាល​ថាបើ​អត់ធ្វើ​ហើយ​ដក​ហើយក៏​ត្រូវមាន​របាយការណ៍​ដែរ របាយការណ៍​នោះ​យ៉ាង​ម៉ិច​គឺ​កសាង​ឯកសារ​នៃ​ច្បាប់​ពីថ្ងៃ​នេះៗ​មាន​ឯកសា​អី​ខ្លះៗ​បន្ទាប់មក​ធ្វើ​អ្វីខ្លះ​បន្ទាប់មក​បាន​គី​ថា​គេ​អត់​ធ្វើ​សូម​ដក​ទុក​ជាស​ម្ប​តិ្ត​រ​ដ្ឋ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ក្បាលដី​រវាង​ប្រជា​ពលរ​ដ្ឋនឹង​ក្រុមហ៊ុន​. ដែល​ក្រុម​និ​សិត្សបាន​វាស់វែង​បំពេញ​សា​លាក​ប័ត្រ​ហើយ​មិនទាន់​ចេញ​ប័ណ្ណ​សូម​ឲ្យ​ជំនាញ​ភូមិបាល​ស្រុក​ត្រូវ​រៀបចំ​កសាង ផែនទី​បង្ហាញ​នៅ​ទីតាំង​

តំបន់​វិនិច្ឆ័យ​នោះ ហើយនឹង​ចំនួន​ក្បាលដី​ដើម្បី​រាយការណ៍​ឲ្យ​ខេត្ត​ងាយស្រួល​នឹងធ្វើ​ការវិនិច្ឆ័យ​ដើម្បី​កំណត់​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជា​ពលរ​ដ្ថ ទី​៤​ពី​អជ្ញាធរ​ខេត្ត​ចុះ​ដើម្បី​កំណត់​កាត់​វាស់ដី​ជូន​ប្រជា​ពលរ​ដ្ថ ដី​ណា​ជា​ដី​ប្រជាជន​គូស​ព្រំ​កាត់​ជូន​ហើយ​ដី​ណា​ជា​របស់​ក្រុមហ៊ុន​ទុក​ជូន​ក្រុមហ៊ុន​វិនិយោគ​បន្ត​ទី​៥​ពាក់ព័ន្ធ​នឹង​ការ​ឧ​ប​ម្ភ ទាំង​សម្ភា​រះ មធ្យោបាយ​ការហូបចុក​ជា​បន្ទុករ​បស់​ក្រុមហ៊ុន​សមី នេះ​គឺ​មិនមែន​ជាការ​ពុករលួយ​ទេ​ប៉ុន្តែ​នៃ​ការជួយ​គ្នា​ដើម្បី​ឲ្យ​បេសកម្ម​នេះ​ទទួ​ល​បាន​ជោគជ័យ​។