ខេត្តព្រះសីហនុ៖ផ្លូវបេតុងមួយខ្សែមានទទឹង ១០,២៥ម៉ែត្រ និងបណ្តោយ ២,២៦៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ (ផ្លូវលេខ៧០២ )ដែលសាងសង់អំពីបេតុងឆ្អឹងដែកតភ្ជាប់ពីផ្លូវជាតលលេខ ០៤ទៅដល់មុខសាលាយុត្តិធម៌ ស្ថិត ក្នុងភូមិលេខ០១សង្កាត់លេខ១ក្រុងព្រះសីហនុដែលជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុនិងការចូលរូមសប្បរស់ជន រហូតមកដល់ពេលនេះសាងសង់សម្រេចបានប្រមាណជាង៥០ភាគរយហើយ ដោយគ្រោង បញ្ចប់ការសាង សង់រូចរាល់នៅដើមឆ្នាំ ២០២២ខាងមុខ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខណៈលោកដឹកនាំ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវខាងលើលោក បានមានប្រសាសន៏ថារដ្ឋបាលខេត្ត នឹង បន្តខិតខំកៀរគររកប្រភពថវិកាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមក្រុង/ស្រុក ឃុំ/ សង្កាត់ក្នុង ខេត្ត ព្រះសីហនុ ដើម្បីឱ្យមានភាព កាន់ តែងាយ ស្រួលក្នុងការធ្វើចរាចរ ក៏ដូចជាការទាក់ទាញ បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកកាន់ខេត្ត ព្រះសីហនុ នាពេលខាងមុខ កាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក អភិបាល ក៏បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវដាក់ដែក ជើងទា ដើម្បីទ្រសសៃដែក ព្រោះវាមានគុណភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងជម្រុញឱ្យ ក្រុម កាងារសាងសង់ពន្លឿនការសាងសង់ឱ្យបានលឿន ធានាបានបរិមាណ គុណភាព និងសោភ័ណភាពហើយផ្លូវ មួយខ្សែនេះជាផ្លូវមេដែលអាចជួយសម្រួលចរាចររបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ងាយស្រួល ធ្វើ ដំណើរ ។ ចំណែកនៅឆ្នាំ២០២២ ខាងមុខ រដ្ឋបាលខេត្ត នឹងមានគម្រោងស្ថាបនាផ្លូវបេតុងនេះបន្ត ដែលមានប្រវែងជាង ៧០០ម៉ែត្របន្ថែមទៀត តភ្ជាប់ទៅផ្លូវ តំបន់រដូលវជើងភ្នំដែលជាផ្លូវស្រប សមុទ្រ(ផ្លូវថេរវិថី)៕
ដោយ នាគសមុទ្រ