លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានិង ជម្រុញក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃអង្គារទី១៦ ខែ វិច្ឆិកាឆ្នាំ ២០២១ បាន មានប្រសាសន៏ថា លោកនិងជម្រុញក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុជប៉ុនជាមិត្តដ៏ស្មោះត្រង់ជួយកម្ពុជា ក្នុងការងារមនុស្សធម៌ ការចែករំលែកបទពិសោធន៍ ជួយកសាង និងផ្តល់ជំនួយមនុស្សធម៌ជាច្រើន ជាពិសេសវិស័យ អភិវឌ្ឍធនធាន មនុស្ស តាមរយៈរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយនេះជាលើកទី៣លោកកអគ្គរដ្ឋទូតជប៉ុន និងលោក ស្រីអនុប្រធានអង្គការ UNDP ប្រចាំកម្ពុជាមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក អភិបាលខេត្តព្រះសីហនុ ក៏បានរំលិកថា កន្លងមកជប៉ុនបានជួយកសាងសាលា បឋមសិក្សា ចំនួន២៤សាលា និងអនុវិទ្យាល័យ ចំនួន២សាលា នៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនបានចូលរួម ចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជួយកសាងកំពង់ផែ ទឹក ជ្រៅ ដោយអភិវឌ្ឍន៍ជាដំណាក់កាល ជំហានទី១ និងជំហានទី២ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ ដាលអាចឱ្យនាវា មានជំរៅទឹក ១៤,៥០ម៉ែត្រ ចូលចត បាន។ហើយនាវាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា៩៣ភាគរយអាចចូលចតដែលធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។ជប៉ុនបានផ្តល់កម្ចីដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយអ្នកវិនិយោគជប៉ុន បានមកវិនិយោគលើវិស័យរោងចក្រ សហគ្រាស ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានចូលរួមចំណែកអភិវឌ្ឍដល់សេដ្ឋកិច្ច និងសង្គមជាច្រើន។ ដោយសារតែជំងឺកូវីដ-១៩ បានវាយប្រហារ ហើយខ្សែចង្វាក់ផលិតកម្មមួយចំនួនបានរងបញ្ហាប្រឈមផងដែរ។ ជាមួយគ្នានេះដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានជំនួយឧបត្ថម្ភពីកូវ៉ាក់ជប៉ុន.អាមេរិក. អង់ គ្លេស.បានជួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១កម្ពុជាបានចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៥ឆ្នាំឡើង បានចំនួន៨៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ ដោយ ឡែកនៅខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងសម្រេចបានជាង ៩៣ភាគរយហើយ។

លោកអភិបាលខេត្ត បានបន្តថាការរាតត្បាតនៃជំងឺកូវីដ-១៩ មានការធូរស្បើយហើយ រាជរដ្ឋាភិបាល បានធ្វើការបើកប្រទេស ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងគ្រប់ដូសតាមផ្លូវអាកាសផ្លូវទឹកនិងផ្លូវគោកដោយ គ្រាន់តែតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។ ទោះបីកម្ពុជា រងនូវការ គំរាមកំហែង ពីជំងឺកូវីដយ៉ាងណាក៏ដោយប៉ុន្តែកម្ពុជាធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ដោយបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរ ៤៦សញ្ជាតិ នេះគឺជាទឹក ចិត្ត មនុស្សធម៌ ហើយក៏មិនអាចខ្វះជប៉ុនបានដែរ ដែលបានជួយអភិវឌ្ឍកំពង់ផែនាពេលកន្មងមក។ ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនជួយផ្សព្វផ្សាយនិងជម្រុញអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងថែមទៀតហើយលោកសង្ឃឹមថារដ្ឋាភិបាលជប៉ុននិងបន្តចែករំលែកបទពិសោធន៍បច្ចេកទេសដល់កម្ពុជាពិសេសខេត្តព្រះសីហនុជាត្រីវិស័យក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបពីគោលបំណង ដែលគណៈប្រតិភូមកបំពេញទស្សនៈកិច្ចនៅខេត្តព្រះសីហនុ ដោយក្នុងនោះបានចុះពិនិត្យទីលានចាក់ សំរាម នៅស្រុកព្រៃនប់និងសាលារៀននៅក្នុងក្រុងព្រះសីហនុជាមួយប្រតិភូអង្គការUNDPទន្ទឹមនោះយើងបានមើលឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ដោយយើងនឹងបន្តកិច្ចសហការ ពិសេសជួយជម្រុញក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយខេត្តព្រះសីហនុ មានផ្លូវស្អាត កាកសំណល់ត្រូវបានដោះស្រាយការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងការរៀបចំផែនការមេអភិវឌ្ឍខេត្តដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងវាមានសារ:សំខាន់ក្នុងការទាញវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ៕ដោយនាគសមុទ្រ